សាវតារ 

ង្គការវិទ្យាស្ថានបំរើអ្នកសម្របសម្រួលការងារអភិវឌ្ឍន៍(VBNK (www.vbnk.org ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ដោយកើតចេញពីគោលដៅក្នុងការនាំមកនូវចំណេះដឹងជាអន្តរជាតិ ដែលល្អបំផុតអំពីការផ្លាស់ប្តូរផ្នែកស្ថាប័ន និងសង្គមទៅក្នុងវិស័យអភិវឌ្ឍន៍នៅកម្ពុជា។ តាំងពីចាប់ផ្តើមរហូតមក ង្គការវិទ្យាស្ថានបំរើអ្នកសម្របសម្រួលការងារអភិវឌ្ឍន៍ ទទួលបាននូវការរួមវិភាគទានជាច្រើននូវគំនិត និងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតទៅក្នុងការអភិវឌ្ឍន៍សមត្ថភាពនៅក្នុងបរិបទនៃការអភិវឌ្ឍន៍សង្គមកម្ពុជា។ បច្ចុប្បន្ន ង្គការវិទ្យាស្ថានបំរើអ្នកសម្របសម្រួលការងារអភិវឌ្ឍន៍ បានចុះបញ្ជីជាអង្គការក្នុងស្រុកមួយ ហើយបានក្លាយជាអង្គការមួយដឹកនាំ និងគ្រប់គ្រងដោយជនជាតិកម្ពុជា ហើយបានប្រើប្រាស់វិធីសាស្រ្តអភិវឌ្ឍន៍សមត្ថភាពប្រកបដោយ​​​គុណភាពខ្ពស់ មានភាពច្នៃប្រឌិត និងសមត្ថភាពក្នុងការចូលរួម និងអនុវត្តនៅថ្នាក់មូលដ្ឋាន។ 

សកម្មភាពចម្បងៗរបស់អង្គការវិទ្យាស្ថានបំរើអ្នកសម្របសម្រួលការងារអភិវឌ្ឍន៍ 

ង្គការវិទ្យាស្ថានបំរើអ្នកសម្របសម្រួការងារអភិវឌ្ឍន៍ មានកំណត់ត្រាជោគជ័យ និងសមិទ្ធផលសំខាន់ៗនៅក្នុងវិស័យអភិវឌ្ឍន៍សមត្ថភាព។ យើងផ្តល់ជូននូវការរៀនសូត្រតាមតម្រូវការនៃការអភិវឌ្ឍន៍សមត្ថភាព និងសេវាពិគ្រោះយោបល់សម្រាប់អង្គការជាច្រើន រួមមានអង្គការក្រៅរដ្ឋាភិបាលជាតិ និងអង្គការអន្តរជាតិ បណ្តាក្រសួង​​ និងមន្ទីរនានារបស់រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនដែលពាក់ព័ន្ធ។ យើងទាញយកនូវបទពិសោធន៍ និងជំនាញ ព្រមទាំងឧបករណ៍ និងដំណើរការជាច្រើន ដែលយើងបានបង្កើត ដើម្បីធានាថាអាចផ្តល់នូវការឆ្លើយតបដែលសម​​ស្របតាមតម្រូវការជាក់ស្តែងនៃស្ថាប័ន និងអ្នកពាក់ព័ន្ធដែលយើងធ្វើការជាមួយ។ ទាំងនេះរួមបញ្ចូលទាំងដំណើរការចូលរួម និងការច្នៃប្រឌិតដែលជួយបុគ្គល និងអង្គការដើម្បីសម្របខ្លួន និងផ្លាស់ប្តូរតាមរយៈការវិភាគដ៍សំខាន់នៃការងាររបស់ពួកគេ។ 

​ភាពជាដៃគូជាមួយគម្រោង ពន្លកចំណេះ 

អង្គការវិទ្យាស្ថានបំរើអ្នកសម្របសម្រួការងារអភិវឌ្ឍន៍ កំពុងអនុវត្តការសិក្សាស្រាវជ្រាវសកម្មភាពមួយស្តីពីបញ្ហាប្រឈមនៃការប្រើប្រាស់បច្ចេកទេសព័ត៌មានវិទ្យា ក្នុងការរួមបញ្ចូលសំលេងរបស់ប្រជាពលរដ្ឋដែលត្រូវបានគេមើលរំលងនៅក្នុងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្តតាមបែបប្រជាធិបតេយ្យនៅកម្ពុជា ដែលស្ថានភាពនេះកើតចេញពីផលវិបាកនៃជំងឺកូវីដ ១៩ ។ ការស្រាវជ្រាវនឹងស្វែងយល់ពីបញ្ហាប្រឈមដែលតួអង្គអភិវឌ្ឍន៍កំពុងប្រឈមនិងការរាប់បញ្ចូលនូវសំលេងរបស់ជនក្រីក្រ ងាយរងគ្រោះ អ្នកដែលត្រូវគេបោះបង់​ ជនដែលមានពិការភាព និងសហគមន៍ដាច់ស្រយាលដែលមានកំរិតអក្ខរកម្មទាប ដែលចាំបាច់ក្នុងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្តតាមបែបប្រជាធិបតេយ្យ និងត្រូវបានស្គាល់ផងដែរថា ជាការធ្វើវិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់ការគាំពារសង្គម និងបរិស្ថាន នៅកម្ពុជា ក្នុងអំឡុងពេល និងក្រោយពេលកូវីដ ១៩ ។  ការស្រាវជ្រាវមានគោលបំណងផ្តល់នូវរូបភាពយ៉ាងច្រើននៃបញ្ហាប្រឈមដែលភ្នាក់ងារផ្សេងៗគ្នាបច្ចុប្បន្នកំពុងប្រឈម និងការសម្របខ្លួនធ្វើការតាមអនឡាញ និងការធ្វើការងារពីចម្ងាយ ដើម្បីសម្រេចគោលដៅរបស់ពួកគេ និងចូលរួមជាមួយក្រុមគោលដៅ និងបំពេញតម្រូវការរបស់ពួកគេ។ វាក៏ចាំបាច់ត្រូវស្វែងយល់ឱ្យបានច្បាស់ពីវិសាលភាពនៃគម្លាតឌីជីថលដែលមានរវាងប្រជាជននៅទីក្រុង និងជនបទ ជាពិសេសទាក់ទងនឹងបុគ្គល និងរដ្ឋបាលថ្នាក់ក្រោមជាតិនៅសហគមន៍ជនបទ និងតំបន់ដាច់ស្រយាលដែលមានលទ្ធភាពប្រើប្រាស់ (កត្តាអាចរកបាន និងតម្លៃនៃការប្រើប្រាស់) អ៊ីនធរណែត និងសមត្ថភាពក្នុងការប្រើប្រាស់របស់ពួកគេ។ អាយស៊ីធី និងវេទិកាតាមអនឡាញប្រកបដោយប្រសិទ្ធភាព និងផលប៉ះពាល់នៃ     គម្លាតទាក់ទងនឹងប្រជាជននៅជនបទដែលត្រូវបានបំពេញការងារដោយអ្នកទទួលខុសត្រូវ។ អង្គការវិទ្យាស្ថានបំរើអ្នកសម្របសម្រួលការងារអភិវឌ្ឍន៍ ទទួលស្គាល់ថា នេះគឺជាបញ្ហាដែលប៉ះពាល់ដល់ភ្នាក់ងារផ្សេងៗជាច្រើន និងមានផលប៉ះពាល់ពីការអនុវត្តថ្នាក់មូលដ្ឋានដល់គោលនយោបាយកម្រិតខ្ពស់។

លោកអ្នកអាចចុច ត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពីអង្គការវិទ្យាស្ថានបំរើអ្នកសម្របសម្រួការងារអភិវឌ្ឍន៍។