សាវតារ 

អង្គការសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (ស.ស.គ) គឺជាអង្គការមិនមែនរដ្ឋាភិបាល ដែលមានគោលបំណងពង្រឹងគណនេយ្យភាព តម្លាភាព សុចរិតភាព អភិបាលកិច្ចល្អ និងសមភាព នៅថ្នាក់ផ្សេងៗនៃប្រទេសកម្ពុជា តាមរយៈការធ្វើការជាមួយសមាជិកអង្គការមិនមែនរដ្ឋាភិបាល ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផ្សេងៗក្នុងការបង្ការ លុបបំបាត់អំពើពុករលួយ។ ស.ស.គ មានបទពិសោធន៍ជាង ១០ឆ្នាំ ដែលផ្តោតការអភិវឌ្ឍសមត្ថភាព ការបង្កើនការយល់ដឹង ការកសាងបណ្តាញ ការឃ្លាំមើល ការតស៊ូមតិលើគោលនយោបាយ យុទ្ធនាការលើប្រព័ន្ធផ្សព្វផ្សាយ និងកិច្ចសហប្រតិបត្តិការកម្រិតតំបន់ អន្តរជាតិ ជាមួយសមាជិកអង្គការក្នុងស្រុក  វិស័យឯកជន និងស្ថាប័នរដ្ឋាភិបាលថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ 

សកម្មភាពចម្បងៗរបស់អង្គការសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម 

សកម្មភាពរបស់ ស.ស.គ នៅទីក្រុងព្រះសីហនុទៅលើគម្រោង ការចូលរួមរបស់យុវជនក្នុងអភិបាលកិច្ចល្អ និង សហគ្រិនភាពក្នុងការរាតត្បាតជំងឺកូវីដ ១៩ នៅសង្កាត់ទាំង  នៃក្រុងព្រះសីហនុ។ ស.ស.គ កំពុងធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាកម្មសាធារណះ នៃការិយាល័យច្រកចេញចូលតែមួយ សហគ្រិនភាពនិងសិទ្ធិសេដ្ឋកិច្ចសង្គម។ គម្រោងរបស់ ស.ស.គ នៅខេត្តត្បូងឃ្មុំនៃគម្រោង ការផ្តល់អំណាចដល់ស្ត្រីក្នុងការទទួលបានការងារនិងការអាជីវកម្ម _ WE Assets” នៅឃុំ សង្កាត់ចំនួន ៦ ក្នុងក្រុងសួងនិងស្រុកត្បូងឃ្មុំ ។ គម្រោងរបស់ ស.ស.គ នៅខេត្តស្ទឹងត្រែង ការចូលរួមរបស់យុវជនក្នុងដំណើរការសុវត្ថិភាពសុខភាព អភិបាលកិច្ចនិង តស៊ូមតិលើគោលនយោបាយ _ YP-HeS-Go-PA” នៅក្រុងស្ទឹងត្រែងនិងស្រុកចំនួន៣។ 

ភាពជាដៃគូជាមួយគម្រោង ពន្លកចំណេះ 

នៅក្រោមជំនួយរបស់ ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី តាមរយៈ អង្គការមូលនិធិអាស៊ី ស.ស.គ កំពុងអនុវត្តគម្រោងស្រាវជ្រាវស្តីពី ការស្តារឡើងវិញបន្ទាប់ពីកូវីដ១៩ លើសហគ្រិនស្ត្រី  នៅក្នុងសង្កាត់ចំនួន ១១ សង្កាត់  ខណ្ឌ/ក្រុងក្នុងខេត្តព្រះសីហនុនិងរាជធានីភ្នំពេញ។ ការស្រាវជ្រាវផ្តោតលើបញ្ហាប្រឈមនៃជំងឺកូវីដ -១៩ ចំពោះសហគ្រិនស្ត្រី  ការើសអើងនៃអ្នកធ្លាប់ឆ្លងជំងឺកូវីដ១៩ លើអាជីវកម្មរបស់ពួកគេ និងការឆ្លើយតបរបស់រដ្ឋាភិបាលប្រកបដោយតម្លាភាពលើមូលនិធិ        សមធម៌ចំពោះអ្នកដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩។ លទ្ធផលពីការស្រាវជ្រាវសម្រាប់តស៊ូមតិជាមួយអ្នក បង្កើតគោលនយោបាយ នៅថ្នាក់ក្រោមជាតិនិងថ្នាក់ជាតិ ដើម្បីជាប្រយោជន៍ដល់សហគ្រិនស្ត្រី ។ 

លោកអ្នកអាចចុច ត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពីអង្គការសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (ស.ស.គ)។