Who we are

នៅក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច និងបម្រែបម្រួលសង្គមគួរឱ្យកត់សំគាល់។ ដោយឡែក នៅក្នុងរង្វង់២០ឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចជាមធ្យម ៧% ក្នុងមួយឆ្នាំ។ នៅពេលដែលសង្គមអភិវឌ្ឍទៅមុខ តម្រូវការផ្នែកទិន្នន័យ និងភស្តុតាងកាន់តែចាំបាច់សម្រាប់អ្នករៀបរៀងគោលនយោបាយ សង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានាក្នុងការជួយជំរុញប្រទេសកម្ពុជាឱ្យរីកចម្រើនទៅមុខ។

Policy Pulse ត្រូវបានផ្តួចផ្តើមឡើងដោយ អង្គការមូលនិធិអាស៊ី ដើម្បីជំរុញការយល់ដឹងរបស់សាធារណជនអំពីកំណែទម្រង់គោលនយោបាយនៅកម្ពុជាតាមរយៈការស្រាវជ្រាវដែលប្រកបដោយគុណភាព។ មិនតែប៉ុណ្ណោះ Policy Pulse សង្ឃឹមថានឹងអាចរួមចំណែកក្នុងការពង្រឺងការពិភាក្សា និងការវិភាគគោលនយោបាយ ដែលអាចប្រើប្រាស់ជាធនធានសម្រាប់ការរៀបចំគោលនយោបាយ ព្រមទាំងជាយន្តការមួយដែលអ្នកស្រាវជ្រាវ និងភាគីពាក់ព័ន្ធអាចចូលរួមរៀបចំវេទិកាគោលនយោបាយនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីផ្សព្វផ្សាយលទ្ធផលនៃការស្រាវជ្រាវ និងបង្កើនការពិភាក្សាគោលនយោបាយ។

Policy Pulse ធ្វើការជាមួយក្រុមប្រឹក្សាផ្តល់យោបល់ដែលមានតំណាងមកពី ដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ អង្គការជាតិ និងវិស័យឯកជន ដើម្បីជ្រើសរើស និងផ្សព្វផ្សាយអំពីការអភិវឌ្ឍគោលនយោបាយសំខាន់ៗប្រចាំឆ្នាំ។

What we do

Contact Info

  • អង្គការមូលនិធិអាស៊ី
    ផ្ទះលេខ៥៩ ផ្លូវលេខ២៤២ ខណ្ឌដូនពេញ
    រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

  • (+៨៥៥)​ ០២៣ ២១០ ៤៣១

  • policy.pulse@asiafoundation.org