ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ សុក្រ, 5 កញ្ញា 2025
- ម៉ោង៖ 4:10 pm > 4:50 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
នៅក្នុងវេទិកាគោលនយោបាយថ្នាក់ជាតិឆ្នាំ ២០២៥ កម្មវិធីពន្លកចំណេះមានមោទនភាពបានរៀបចំពិធីប្រគល់ពានរង្វាន់បរិយាបន្ន។
កម្មវិធីពន្លកចំណេះ មានសេចក្តីរំភើបរីករាយក្នុងការបង្ហាញម្ចាស់ជ័យលាភីឆ្នើមទាំងបីរូប នៃការស្រាវជ្រាវ ការផ្សព្វផ្សាយ និងការពិភាក្សាប្រកបដោយបរិយាបន្ន៖

ពានរង្វាន់ការស្រាវជ្រាវប្រកបដោយបរិយាបន្ន – សមាគមចលនាកុមារ និងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ
សមាគមចលនាកុមារ និងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ ត្រូវបានទទួលស្គាល់សម្រាប់ការស្រាវជ្រាវវាយតម្លៃស្ថានភាពសិទ្ធិកុមារ ដែលបានប្រើប្រាស់ឧបករណ៍ងាយស្រួលសម្រាប់កុមារ និងបានលើកកម្ពស់ចម្រុះភាពនៃកុមារក្នុងការចូលរួម និងចែករំលែកសំឡេងរបស់ពួកគេ ខណៈដែលចូលរួមជាមួយភាគីពាក់ព័ន្ធសំខាន់ៗ។

ពានរង្វាន់ការផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវប្រកបដោយបរិយាបន្ន – អ្នកស្រី តាត់ ន្និការ
អ្នកស្រី តាត់ ន្និការ ត្រូវបានទទួលស្គាល់សម្រាប់ការផ្សព្វផ្សាយប្រកបដោយផាសុកវត្ថុនៃការស្រាវជ្រាវក្រោមចំណងជើង “Our Ability Beyond Our Disability” តាមរយៈទម្រង់ផ្សព្វផ្សាយដូចជា ការនិទានជាសំឡេង អក្សរប្រៃយ៍ ឬអក្សរស្ទាប ទម្រង់ដែលងាយស្រួលសម្រាប់អ្នកអានអេក្រង់ និងការតាំងពិព័រណ៍ ដែលបានចូលរួមលុបបំបាត់ឧបសគ្គក្នុងការយល់ដឹងក្នុងចំណោមជនមានពិការភាព និងសាធារណៈជន ព្រមទាំងបានបង្កើតឱ្យមានការពិភាក្សា និងលើកកម្ពស់ការយល់ដឹងផងដែរ។

ពានរង្វាន់ការពិភាក្សាប្រកបដោយបរិយាបន្ន – ល្ខោនឆ្លុះ
ល្ខោនឆ្លុះ ត្រូវបានអបអរសាទរចំពោះការសម្តែងសិល្បៈផ្អែកទៅលើសហគមន៍ដ៏មានឥទ្ធិពល អំពីការរើសអើងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា បទពិសោធន៍របស់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលបានរួមចំណែកលើកកម្ពស់ការយល់ដឹង។

សូមអបអរសាទរដល់ម្ចាស់ជ័យលាភីទាំងបីរូប ដែលបានលើកកម្ពស់ និងអនុវត្តបរិយាបន្ន។
ពានរង្វាន់បរិយាបន្នឆ្នាំ២០២៥ ទទួលបានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ ២៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី៕
