ព្រឹត្តិការណ៍ចុងក្រោយ

ពង្រឹងកិច្ចសហការ ដើម្បីជំរុញវឌ្ឍនភាព៖ ជំនួបប្រចាំឆមាសលើកទី៦ ជាមួយគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស
  • កាលបរិច្ឆេទ៖ ថ្ងៃ ពុធ, 19 សីហា 2026
  • ម៉ោង៖ 8:00 am > 12:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh

កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៦ កម្មវិធីពន្លកចំណេះ បានរៀបចំជំនួបប្រចាំឆមាសលើកទី៦ ជាមួយគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេសរបស់កម្មវិធីពន្លកចំណេះ ដែលមានអ្នកចូលរួមសរុប ៣០ រូប រួមមានគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស សមាជិកក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ដៃគូយុទ្ធសាស្រ្តរបស់គម្រោងតំណាងមកពីស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា និងក្រុមការងារពន្លកចំណេះ។

ជំនួបនេះ មានគោលបំណងពិនិត្យឡើងវិញអំពីវឌ្ឍនភាព និងមេរៀនសំខាន់ៗដែលទទួលបានក្នុងរយៈពេលប្រាំមួយខែកន្លងមក តម្រង់ទិសពីគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស អាទិភាពចម្បងសម្រាប់អនុវត្តបន្ត និងកលានុវត្តភាពក្នុងការរក្សា និងការអនុវត្តផ្អែកលើទិន្នន័យជាប្រព័ន្ធ ការពិភាក្សាប្រកបដោយបរិយាបន្ន ភាពជាដៃគូសហការ និងឯកសារស្រាវជ្រាវ។ ជំនួបនេះបញ្ជាក់ឱ្យកាន់តែច្បាស់អំពីតួនាទីរបស់ភាគីពាក់ព័ន្ធ និងពង្រឹងកិច្ចសហប្រតិបត្តិការជុំវិញផែនការឆ្នាំ២០២៦ របស់កម្មវិធី។

ដើម្បីស្វែងយល់បន្ថែមអំពីគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស សូមចូលទៅកាន់៖​ https://policypulse.org/ponlok-chomnes/technical-steering-committee/

ចែករំលែក