ព្រឹត្តិការណ៍ចុងក្រោយ

កម្មវិធីជួបជុំបើកបង្ហាញបណ្តាញស្ត្រីក្នុងវិស័យស្រាវជ្រាវ
  • កាលបរិច្ឆេទ៖ ថ្ងៃ សុក្រ, 3 តុលា 2025
  • ម៉ោង៖ 2:00 pm > 5:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh, Cambodia

បណ្តាញស្ត្រីក្នុងវិស័យស្រាវជ្រាវ (SheThinks Network)៖ ពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យស្រាវជ្រា​វ

កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវ និងកម្មវិធីពន្លកចំណេះ បានសហការរៀបចំកម្មវិធីជួបជុំបើកបង្ហាញបណ្តាញស្ត្រីក្នុងវិស័យស្រាវជ្រាវឆ្នាំ២០២៥ ដោយបានប្រមូលផ្តុំអ្នកស្រាវជ្រាវ និងអ្នកអនុវត្តការងារជាស្រ្តីជាង ៥០ រូប រួមជាមួយតំណាងមកពីក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ដៃគូយុទ្ធសាស្រ្ត ក្រសួងកិច្ចការនារី និងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ដើម្បីអបអរការរីកចំរើន បន្តការប្តេជ្ញាចិត្ត និងស្វែងរកវិធីសាស្រ្តថ្មីៗ ដើម្បីពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យស្រាវជ្រាវក្នុងប្រទេសកម្ពុជា។

កម្មវិធីជួបជុំនេះ បានកំណត់នូវភាពជោគជ័យដ៏សំខាន់មួយសម្រាប់បណ្តាញនេះ ព្រោះវា៖

  • បានដាក់ឱ្យដំណើរការស្លាកសញ្ញា (logo) ថ្មី ដែលជានិមិត្តរូបនៃការបន្ត និងការរួបរួម
  • បានណែនាំកម្មវិធីស្នូលចំនួន ៥ ដែលបង្កើតឡើងដើម្បីពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រី និងកិច្ចសហការក្នុងការស្រាវជ្រាវ
  • បានសម្របសម្រួលវគ្គបែងចែកជាក្រុមដោយមានការចូលរួមយ៉ាងសកម្ម ក្នុងការផ្លាស់ប្តូរគំនិត និងសហការបង្កើតសកម្មភាពសម្រាប់ជំហានបន្ទាប់របស់បណ្តាញ និង
  • បានតាំងបង្ហាញការងារស្រាវជ្រាវរបស់សមាជិក តាមរយៈការតាំងពិព័រណ៍ការស្រាវជ្រាវប្រកបដោយភាពច្នៃប្រឌិត ដោយបង្ហាញពីការរួមចំណែកស្រាវជ្រាវរបស់ស្ត្រីទៅលើប្រធានបទផ្សេងៗ។

បណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវ ក៏បានបើកឱកាសសម្រាប់អ្នកចូលរួមទាំងអស់ ដើម្បីចូលរួមជាមួយក្រុម #SheDoes និង #SheSupports ដោយដើរតួនាទីយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្មវិធី ចែករំលែកជំនាញ និងពង្រឹងបេសកកម្មរបស់បណ្តាញ។ កម្មវិធីជួបជុំនេះ ជាសេចក្តីអះអាងសារជាថ្មីនូវការបេ្តជ្ញាចិត្តរបស់បណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវ ចំពោះការធ្វើឱ្យប្រព័ន្ធស្រាវជ្រាវប្រកបដោយបរិយាបន្ន និងកិច្ចសហប្រតិបត្តិការ ដែលរួមចំណែកក្នុងការពង្រឹង និងលើកកម្ពស់សំឡេងរបស់ស្រ្តី និងជំរុញសមភាពយេនឌ័រនៅប្រទេសកម្ពុជា។

ការផ្សាយព័ត៌មាន៖

សូមស្វែងរករូបថតទាំងអស់ពីកម្មវិធីនៅទីនេះ


  • ប្រសិនបើអ្នកចង់ចូលរួមជាសមាជិករបស់បណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវ សូមចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ
  • សម្រាប់ព័ត៌មានបន្ថែមអំពីបណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវ សូមទាក់ទង៖ shethinksnetwork@gmail.com ៕

ចែករំលែក