ព្រឹត្តិការណ៍ចុងក្រោយ

ការជំរុញការអភិវឌ្ឍន៍ជនបទប្រកបដោយបរិយាបន្ន៖ ការឆ្លុះបញ្ចាំងពីសន្និសីទ AAC ២០២៥ 
  • កាលបរិច្ឆេទ៖ ថ្ងៃ ចន្ទ, 1 ធ្នូ 2025 8:00 am > ថ្ងៃ សុក្រ, 5 ធ្នូ 2025 5:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Canberra & Sydney, Australia

កម្មវិធីពន្លកចំណេះរីករាយក្នុងការចែករំលែកអំពីទស្សនៈ និងបទពិសោធន៍របស់លោកស្រី ខៀវ ភិរម្យ  អ្នកស្រាវជ្រាវមកពី វិទ្យាស្ថានបណ្តុះបណ្តាល និង​ស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងសមាជិកនៃបណ្តាញស្ត្រីក្នុងវិស័យស្រាវជ្រាវ (SheThinks Network) ដែលបានចូលរួមក្នុងសន្និសីទ Australasian AID Conference ២០២៥។  

លោកស្រី ភិរម្យ បានធ្វើបទបង្ហាញអំពីការស្រាវជ្រាវស្តីពី៖ «ការវាយតម្លៃផលប៉ះពាល់នៃគម្រោង AGROW នៅកម្ពុជា៖ ការយល់ដឹងអំពីវិធីសាស្រ្តចម្រុះ»ដែលបានលើកឡើងពីការអភិវឌ្ឍជនបទប្រកបដោយបរិយាបន្ននៅកម្រិតតំបន់ ដោយយកបទពិសោធន៍ពីបណ្តាប្រទេសមកពិភាក្សា និងបង្ហាញពីសារៈសំខាន់នៃការយល់ដឹង និងការអនុវត្តលើលទ្ធផលស្រាវជ្រាវតាមបរិបទមូលដ្ឋាន។  

ក្នុងនាមជាអ្នកស្រាវជ្រាវស្រ្តីនៃបណ្តាញស្ត្រីក្នុងវិស័យស្រាវជ្រាវ SheThinks Network ដែលបានចូលរួមសន្និសីទនេះ លោកស្រី​ ភិរម្យ បានចូលរួមយ៉ាងសកម្មក្នុងវេទិកាពិភាក្សាជាច្រើន ដើម្បីពង្រឹងចំណេះដឹង ផ្លាស់ប្តូរមតិយោបល់ជាមួយអ្នកជំនាញអន្តរជាតិ។ លោកស្រីក៏បានចូលរួមវេទិកាពិភាក្សាអំពីការផ្លាស់ទីកម្លាំងពលកម្ម សន្តិសុខស្បៀង ការប្រែប្រួលអាកាសធាតុ ការវិភាគទិន្នន័យសម្រាប់ការអភិវឌ្ឍ សុខភាពសាធារណៈ និងកំណើនបរិយាបន្ន ព្រមទាំងវេទិកាគន្លឹះ ដែលបានផ្តល់ទស្សនៈដ៏មានតម្លៃពីអ្នករៀបចំគោលនយោបាយ អ្នកសិក្សា និងអ្នកអនុវត្តការអភិវឌ្ឍ។ 

លោកស្រី ភិរម្យ ក៏បានចងបណ្ដាញជាមួយអ្នកចូលរួមជាច្រើនដែលមានចំណាប់អារម្មណ៍លើការស្រាវជ្រាវអំពីកម្ពុជា រួមទាំងនាយកផ្នែកស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃនៃ International Development in Greater Melbourne ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តពិភាក្សាអំពីកិច្ចសហការស្រាវជ្រាវនាពេលអនាគត។ 

កម្មវិធីពន្លកចំណេះមានមោទណភាពក្នុងការគាំទ្រដៃគូរបស់យើង ដើម្បីលើកស្ទួយការស្រាវជ្រាវរបស់កម្ពុជា និងចូលរួមក្នុងការពិភាក្សាគោលនយោបាយនៅលើឆាកអន្តរជាតិ។  

ចែករំលែក