ព្រឹត្តិការណ៍ចុងក្រោយ

ការឆ្លុះបញ្ចាំងលើវឌ្ឍនភាព និងការពង្រឹងភាពជាដៃគូ៖ កិច្ចប្រជុំប្រចាំឆមាសជាមួយសមាជិកនៃក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម
  • កាលបរិច្ឆេទ៖ ថ្ងៃ សុក្រ, 27 កុម្ភៈ 2026
  • ម៉ោង៖ 1:30 pm > 4:30 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh

នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ កម្មវិធីពន្លកចំណេះ បានរៀបចំកិច្ចប្រជុំប្រចាំឆមាសជាមួយសមាជិកនៃក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ដើម្បីពិនិត្យឡើងវិញអំពីសមិទ្ធផលសំខាន់ៗ បញ្ហាប្រឈម និងមេរៀនដែលបានរៀនក្នុងរយៈពេល ៦ ខែចុងក្រោយ ព្រមទាំងពង្រឹងវិធីសាស្ត្រសហការក្នុងការគាំទ្រដល់ស្ថាប័នដៃគូ។