បោះពុម្ពផ្សាយ៖ 17 មិថុនា 2026

បទសម្ភាសន៍ពិសេសទី៧ |វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការពិភាក្សាប្រកបដោយបរិយាបន្ន

យើងមានសេចក្តីរីករាយក្នុងការចេញផ្សាយបទសម្ភាសន៍ពិសេស អំពីវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការពិភាក្សាប្រកបដោយបរិយាបន្ន។ នៅក្នុងបទសម្ភាសន៍ពិសេសទី៧នេះ យើងខ្ញុំមានកិត្តិយសក្នុងការបង្ហាញពីការចូលរួមរបស់ លោក ផន ភារ៉ា មកពីសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលបានចែករំលែកមេរៀន​ និងការយល់ដឹងរបស់លោក បន្ទាប់ពីចូលរួមវគ្គបណ្តុះបណ្តាលនេះ។

តើកិច្ចពិភាក្សាប្រកបដោយបរិយាបន្នអាចជួយជ្រោមជ្រែងដល់ការសម្រេចចិត្ត និងការកសាងសហគមន៍ឱ្យកាន់តែល្អប្រសើរដោយរបៀបណា? តាមរយៈបទសម្ភាសន៍នេះ លោក ភារ៉ា នឹងបកស្រាយអំពីរបៀបដែលវគ្គបណ្តុះបណ្តាលនេះពង្រឹងសមត្ថភាពរបស់គ្រូបង្គោល ដើម្បីលើកកម្ពស់អភិបាលកិច្ចមូលដ្ឋានដែលមានការចូលរួម។

លោក ភារ៉ា បានចែករំលែកថា ខណៈពេលដែលការដឹកនាំកិច្ចពិភាក្សា និងការកំណត់ ភាគីពាក់ព័ន្ធ ជាការងារដែលត្រូវអនុវត្តជាប្រចាំ វគ្គបណ្តុះបណ្តាលនេះបានផ្តល់នូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីបរិយាបន្នពិតប្រាកដ ដែលទាមទារឱ្យមានការលើកកម្ពស់ និងការគោរពដល់សំឡេងរបស់ក្រុមជនងាយរងគ្រោះ និងក្រុមដែលមិនសូវមានតំណាង ក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត។

ទស្សនាឥឡូវនេះ ដើម្បីទទួលបានការយល់ដឹងពីបទពិសោធន៍របស់គាត់។

សូមរង់ចាំតាមដានវីដេអូបទសម្ភាសន៍ពិសេសទី៨ នៅសប្តាហ៍ក្រោយ!

សូមចុចទីនេះដើម្បីទស្សនាវីដេអូ!

ចែករំលែក