បោះពុម្ពផ្សាយ៖ 16 កញ្ញា 2026

កម្មវិធីពន្លកចំណេះ នឹងនាំការសម្តែងសិល្បៈរបស់ជនមានពិការភាពមកក្នុងពេលឆាប់ៗនេះ!

នៅថ្ងៃទី៣ ខែតុលា ខាងមុខនេះ បរិយាបន្ននឹងត្រូវបង្ហាញនៅលើឆាកសម្ដែង!

អញ្ជើញមកទស្សនាសិល្បៈសម្ដែងដ៏អស្ចារ្យ រួមមាន៖ រឿង «ឯករាជ្យ» ដោយ ល្ខោនគំនិត និង សិល្បៈសហសម័យ «រលកនៃការផ្លាស់ប្តូរ» ដោយ អេពិកអាត។ សូមអញ្ជើញមកទស្សនាពិព័រណ៍ និងចូលរួមការពិភាក្សាអំពីការលើកកម្ពស់ការស្រាវជ្រាវ ការពិភាក្សា និងការចូលរួមប្រកបដោយបរិយាបន្ន។

ការសម្តែងដ៏អស្ចារ្យខាងលើនឹងបំផុសការយល់ដឹងកាន់តែជ្រាលជ្រៅ អំពីបរិយាបន្នពិការភាព។

មកទស្សនាការសម្ដែងសិល្បៈ និងបន្តចូលរួមក្នុងកិច្ចពិភាក្សាទាំងអស់គ្នា!

📅 ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦
📍 សណ្ឋាគារ សាន់ & មូន រីវើសាយ
🎟 ចូលរួមដោយសេរី (ព្រមទាំងមានការផ្ដល់ជូនអាហារសម្រន់ និងអាហារថ្ងៃត្រង់) — សូមចុះឈ្មោះតាមរយៈ QR Code ឬតំណភ្ជាប់នៅក្នុងការពិពណ៌នា។
👇ចុះឈ្មោះនៅទីនេះ៖ https://forms.cloud.microsoft/r/qSNaFgk1Gv?origin=lprLink

កត់ចំណាំកាលបរិច្ឆេទ និងនាំមិត្តភក្តិរបស់អ្នកមកចូលរួមជាផ្នែកមួយនៃកិច្ចពិភាក្សានេះទាំងអស់គ្នា!

សូមរង់ចាំតាមដានសកម្មភាពបន្ទាប់ ដើម្បីទទួលបានព័ត៌មានបន្ថែមទៀត។

សូមចុចទីនេះដើម្បីទស្សនា Teaser!

ចែករំលែក