ព្រឹត្តិការណ៍ចុងក្រោយ

ការពង្រឹងកិច្ចសហប្រតិបត្តការតាមរយៈការឆ្លុះបញ្ចាំង និងការរៀនសូត្រ​​៖ ជំនួបប្រចាំឆមាសលើកទី៦ របស់ក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម
  • កាលបរិច្ឆេទ៖ ថ្ងៃ ចន្ទ, 3 សីហា 2026
  • ម៉ោង៖ 8:30 am > 12:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh

នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៦ កម្មវិធីពន្លកចំណេះ បានរៀបចំជំនួបប្រចាំឆមាសជាមួយសមាជិកនៃក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ដើម្បីឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងសមិទ្ធផល ពិភាក្សាអំពីបញ្ហាប្រឈម និងមេរៀនដែលទទួលបាន ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់ស្ថាប័នដៃគូ។

ជំនួបនេះ បានផ្តល់ឱកាសក្នុងការផ្លាស់ប្តូរបទពិសោធន៍ កំណត់ចំណុចដែលត្រូវកែលម្អ និងពិភាក្សាអំពីអាទិភាព ព្រមទាំងជំហានបន្ទាប់សម្រាប់កិច្ចសហប្រតិបត្តិការ។ តាមរយៈកិច្ចពិភាក្សាដោយបើកទូលាយ និងការរៀនសូត្ររួមគ្នា សមាជិកនៃក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម បន្តប្តេជ្ញាធ្វើការរួមគ្នា ដើម្បីជម្រុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងអត្ថន័យ។