PUBLISHED: 27 សីហា 2019
កសិកម្ម
ក. សហគមន៍កសិកម្ម ៖ បច្ចុប្បន្ននេះ មានសហគមន៍ចំនួន ៥៥៦ (សហគមន៍ ៧០ ត្រូវបានចុះបញ្ជី ក្នុងឆ្នាំ ២០១៤)ដែលមានសមាជិក ៦៤៦៦២ នាក់ (ស្រី ៦២ ភាគរយ)។
ខ. គោលនយោបាយផ្សព្វផ្សាយកសិកម្ម៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងអនុវត្តគោលនយោបាយផ្សព្វផ្សាយកសិកម្មថ្មីមួយ ដែលនឹងលើកកម្ពស់វិស័យនេះ តាមរយៈការធ្វើឲ្យចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ងាយរកបានដោយកសិករ និងសហគមន៍ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព និងផលិតភាព ក្នុងវិស័យនេះ។ គោលនយោបាយនេះមានគោលបំណងបង្កើនការយល់ដឹងអំពីបច្ចេកវិទ្យាថ្មីៗទាក់ទងនឹងបច្ចេកទេសដាំដុះ ដល់កសិករក្នុងទ្រង់ទ្រាយធំ តាមរយៈមន្ត្រីផ្សព្វផ្សាយកសិកម្ម ពីវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍។
គ. ការនាំចេញអង្ករ៖ ការនាំចេញអង្ករមានការកើនឡើង ២ ភាគរយ ក្នុងឆ្នាំ ២០១៤ បើធៀបជាមួយនឹងឆ្នាំ ២០១៣។
ឃ. ពូជស្រូវថ្មីៗ៖ ពូជស្រូវថ្មី ២ ពូជ (ផ្ការំដួល សម្រាប់រដូវប្រាំង និងខា១៤) និងពូជពោតដំណើបមួយពូជ (សេអឹម១)ត្រូវបានបញ្ចេញដោយ CARDI ។
ង. កៅស៊ូ៖ ចំការកៅស៊ូបានកើនឡើងពី ៣៥៧៨០៩ ដល់ ៣២៨៨០០ ហិចតា ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៤។ ការនាំចេញកៅស៊ូក្នុងឆ្នាំ ២០១៤ កើនឡើង ១៦,៣៨ ភាគរយ បើធៀបនឹងការនាំចេញ ក្នុងឆ្នាំ ២០១៣។