PUBLISHED: 27 សីហា 2019

ការ​ជំរុញការនាំចេញ

ក.ការលុបចោលនូវ​លក្ខខណ្ឌ​នៃវិញ្ញាបនប័ត្រ​ប្រភពដើម (CO)៖ ក្រុមហ៊ុន​​នាំចេញ​ឥឡូវ​មិន​តម្រូវ​ឱ្យ​មាន COទេ ប្រសិនបើ​ក្រុមហ៊ុន​ទាំងនោះ​មិនត្រូវការ​ COឬ​ប្រទេសនាំចូល​មិនតម្រូវឱ្យមាន CO។

ខ. ការលើកលែង​ថ្លៃ​រដ្ឋបាល៖ ក្រុមហ៊ុន​នាំចេញ​ ដែល​មិនត្រូវការ COមិនតម្រូវ​ឱ្យ​បង់ថ្លៃ​រដ្ឋបាល ដើម្បីនាំចេញទំនិញ​ពីកម្ពុជាទេ។

គ.ការលើកលែង​ថ្លៃ​គ្រប់គ្រង​ការនាំចេញ៖ ថ្លៃ​គ្រប់គ្រង​ការនាំ​ចេញ​ត្រូ​វបានលើកលែង​សម្រាប់​ការនាំចេញ​ទៅ​អឺរ៉ុប ដោយ​មានតម្លៃ​ទំនិញ​តិចជាង ៦.០០០ អឺរ៉ូ និងនាំចេញ​ទៅ​កន្លែង​ផ្សេង​ទៀតដោយមានតម្លៃ​តិចជាង ៨០០ ដុល្លារអាមេរិក។

ឃ. ការ​លុបចោលនូវ​លក្ខខណ្ឌដែល​តម្រូវឱ្យ​​ក្រុមហ៊ុននាំចេញ​ ដែល​ប្រើប្រាស់​ប្រព័ន្ធអនុគ្រោះ​ទូទៅ (GSP) ពី​ការ​ដាក់ពាក្យ​ស្នើសុំ​ជារៀង​រាល់ឆ្នាំ ដើម្បីប្រើប្រាស់ GSP។ ក្រុមហ៊ុនទាំងនេះ​តម្រូវ​ឱ្យ​ដាក់​ពាក្យ​តែម្ដង​ ប៉ុណ្ណោះ។

See original document here.

Share