សាវតារ
អង្គការភូមិខ្ញុំ (MVi) គឺជាអង្គការមិនរកប្រាក់ចំណេញក្នុងស្រុក ដែលបានចុះបញ្ជីជាផ្លូវការជាមួយក្រសួងមហាផ្ទៃនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៧។ អង្គការភូមិខ្ញុំ បានទទួលពានរង្វាន់សម្រាប់អភិបាលកិច្ច និងការអនុវត្តវិជ្ជាជីវៈសម្រាប់អង្គការមិនមែនរដ្ឋាភិបាល (NGO GPP) ពីរដងចាប់តាំងពីឆ្នាំ 2012។ បច្ចុប្បន្ន អង្គការភូមិខ្ញុំ ធ្វើការជាមួយជនជាតិដើមភាគតិចជាច្រើនដូចជា ពូនង(ព្នង) គួយ ស្ទៀង គ្រឹង ព្រៅ និង កាវ៉ែត ជាដើម ក្នុងខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ។ ចាប់តាំងពីឆ្នាំ ២០០៦ មក អង្គការភូមិខ្ញុំ បានអនុវត្តផែនការយុទ្ធសាស្ត្រចំនួនបី ដើម្បីគាំទ្រដល់សហគមន៍ជនបទ និងជួយគាំទ្រជនជាតិដើមភាគតិចក្នុងខេត្តចំនួនបីគឺ ស្ទឹងត្រែង ក្រចេះ និងមណ្ឌលគិរី។ យុទ្ធសាស្ត្រដំណាក់កាលទី៣ អនុវត្តក្នុងខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី។ អង្គការភូមិខ្ញុំ បានកំពុងក្លាយជាស្ថាប័នស្រាវជ្រាវដែលកំពុងលេចធ្លោនៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ជាមួយនឹងការស្រាវជ្រាវតាមសហគមន៍សម្រាប់ការបង្កើតគោលនយោបាយ ដោយមានការគាំទ្រពី ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី តាមរយៈ កម្មវិធីពន្លកចំណេះដំណាក់កាលទី២ របស់អង្គការមូលនិធិអាស៊ី។
ចក្ខុវិស័យ
សហគមន៍ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានមានភាពជាម្ចាស់កាន់តែច្រើន និងមានគុណភាពជីវិតកាន់តែប្រសើរ។
បេសកកម្ម
ពង្រឹងសហគមន៍ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន ឲ្យមានសមត្ថកិច្ច ស្ថាប័នមូលដ្ឋាន ដែលមានការទទួលស្គាល់ពេញលេញ និងទទួលខុសត្រូវចំពោះការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍមូលដ្ឋាន។
គុណតម្លៃ
គោលដៅ
ដើម្បីលើកកម្ពស់ជីវភាព និងស្ថានភាពសេដ្ឋកិច្ចរបស់សហគមន៍ជនជាតិដើមភាគតិច និងជនងាយរងគ្រោះចំនួន ៩០ សហគមន៍។
សកម្មភាពសំខាន់ៗរបស់ភូមខ្ញុំ
ភាពជាដៃគូជាមួយកម្មវិធីពន្លកចំណេះ
នៅក្រោមភាពជាដៃគូជាមួយ កម្មវិធីពន្លកចំណេះដំណាក់កាលទី២ អង្គការភូមិខ្ញុំ មានគោលបំណងពង្រឹងការស្រាវជ្រាវតាមសហគមន៍នៅថ្នាក់ឃុំ និងភូមិ ដោយផ្តោតលើ «ការវិភាគនៃការបែងចែកថវិកាឃុំសម្រាប់ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់របស់វាទៅលើសហគមន៍ដែលខ្វះខាត៖ ករណីសិក្សារបស់រដ្ឋបាលឃុំក្នុងខេត្តស្ទឹងត្រែង។»
ការស្រាវជ្រាវនេះមានគោលបំណងចំនួនបួន៖
សូមចុចលើ តំណនេះ សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការភូមិខ្ញុំ (MVi)៕