Latest events
- Date: ថ្ងៃ ចន្ទ, 1 មេសា 2024 8:00 am > ថ្ងៃ ពុធ, 30 មេសា 2025 5:00 pm
- Attending: 0
- Location: ខេត្តស្ទឹងត្រែង, ប្រទេសកម្ពុជា
សូមណែនាំ អង្គការភូមិខ្ញុំ ដៃគូនវានុវត្តន៍ទី២របស់កម្មវិធីពន្លកចំណេះ!
សប្តាហ៍នេះ កម្មវិធីពន្លកចំណេះ មានសេចក្តីរីករាយក្នុងការបង្ហាញគម្រោងស្រាវជ្រាវដែលកំពុងអនុវត្តដោយដៃគូនវានុវត្តន៍ថ្មីរបស់កម្មវិធីពន្លកចំណេះគឺ អង្គការភូមិខ្ញុំ (MVi)។
MVi នឹងអនុវត្តគម្រោងស្រាវជ្រាវដែលផ្តោតលើ «ការវិភាគនៃការបែងចែកថវិកាឃុំសម្រាប់ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់របស់វាទៅលើសហគមន៍ដែលខ្វះខាត៖ ករណីសិក្សារបស់រដ្ឋបាលឃុំក្នុងខេត្តស្ទឹងត្រែង»។
ការស្រាវជ្រាវនេះនឹងវាយតម្លៃការអនុវត្តការបែងចែកថវិកាឃុំបច្ចុប្បន្ន វិភាគលើការចូលរួមរបស់ក្រុមជនងាយរងគ្រោះក្នុងការរៀបចំថវិកាឃុំ ពិនិត្យផលប៉ះពាល់នៃគម្រោងការប្រែប្រួលអាកាសធាតុនេះទៅលើក្រុមជនងាយរងគ្រោះ និងកំណត់ពីឧបសគ្គចម្បងៗដែលរដ្ឋបាលឃុំជួបប្រទះក្នុងការបែងចែកថវិកាសម្រាប់គំនិតផ្តួចផ្តើមការប្រែប្រួលអាកាសធាតុ។
គម្រោងស្រាវជ្រាវនេះកំពុងចាប់ផ្តើមហើយ សូមរង់ចាំតាមដានបន្ថែមទៀតអំពីគម្រោងថ្មីនេះណា៎!
ដើម្បីស្វែងយល់បន្ថែមអំពីអង្គការភូមិខ្ញុំ (MVi) សូមចុចនូវតំណរភ្ជាប់នេះ៖ អង្គការភូមិខ្ញុំ (MVi) | Policy Pulse
អានបន្ថែមអំពីអត្ថបទសង្ខេបគោលនយោបាយរបស់ អង្គការភូមិខ្ញុំ (MVi) នៃកម្មវិធីពន្លកចំណេះ ដំណាក់កាលទី១ (២០១៩–២០២៣) តាមរយៈតំណរភ្ជាប់នេះ៖ អត្ថបទសង្ខេបគោលនយោបាយស្តីពី៖ «ការសិក្សាស្រាវជ្រាវអំពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ទៅលើសេដ្ឋកិច្ចសង្គមរបស់ប្រជាជនក្នុងតំបន់ និងសហគមន៍ជនជាតិដើមភាគតិច» | Policy Pulse
ថវិកាគាំទ្រសកម្មភាពបែបនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះគាំទ្រគំនិតផ្តួចផ្តើមក្នុងស្រុក ដោយដោះស្រាយបញ្ហាជាក់លាក់នៅមូលដ្ឋាន តាមរយៈកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាន។
ថវិកាគាំទ្រសកម្មភាពបែបនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះ ទទួលបានការគាំទ្រពីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។