ព្រឹត្តិការណ៍ចុងក្រោយ

គម្រោងស្រាវជ្រាវរបស់វិទ្យាស្ថានជាតិសង្គមកិច្ច (ជាមួយនឹងវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ និង​ អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល)
  • កាលបរិច្ឆេទ៖ ថ្ងៃ ចន្ទ, 1 មេសា 2024 8:00 am > ថ្ងៃ ពុធ, 30 មេសា 2025 5:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ ប្រទេសកម្ពុជា

តោះមកស្គាល់ «វិទ្យាស្ថានជាតិសង្គមកិច្ច (NISA)» ដៃគូនវានុវត្តន៍ទី៣របស់កម្មវិធីពន្លកចំណេះ។  

ថ្ងៃសុក្រសប្តាហ៍នេះ យើងរីករាយក្នុងការបង្ហាញ គម្រោងស្រាវជ្រាវរួមគ្នាដែលកំពុងធ្វើឡើងដោយដៃគូនវានុវត្តន៍ថ្មីនៃកម្មវិធីពន្លកចំណេះ គឺវិទ្យាស្ថានជាតិសង្គមកិច្ច (NISA) ជាមួយនឹង វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និង​​ អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) ។
គម្រោងស្រាវជ្រាវនេះស្តីអំពី៖ «ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈកម្មវិធីផ្ទេរប្រាក់នៅកម្ពុជា៖ បទពិសោធន៍ជាក់ស្តែងពីសហគមន៍តំបន់ឆ្នេរ» 

ការសិក្សាស្រាវជ្រាវនេះមានគោលបំណងពិនិត្យមើលទំនាក់ទំនងនៃកម្មវិធីផ្ទេរសាច់ប្រាក់ជាមួយនឹងការប្រែប្រួលអាកាសធាតុ ភាពធន់នៃសហគមន៍តំបន់ឆ្នេរ វិភាគទៅលើផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើជីវភាពរស់នៅ ពិនិត្យមើលទំនាក់ទំនងអន្តរកម្មរវាងកម្មវិធីផ្ទេរសាច់ប្រាក់និងការអភិវឌ្ឍន៍ភាពធន់នឹងអាកាសធាតុ និងផ្តល់អនុសាសន៍សម្រាប់ការបង្កើនអត្ថប្រយោជន៍របស់កម្មវិធីសម្រាប់សហគមន៍ដែលជួបការលំបាក។ 

គម្រោងស្រាវជ្រាវនេះកំពុងចាប់ផ្តើមហើយ សូមរង់ចាំតាមដានគម្រោងថ្មីនេះទាំងអស់គ្នាណា៎!​

ដើម្បីស្វែងយល់បន្ថែមអំពីដៃគូនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះ សូមចុចនូវតំណរភ្ជាប់នេះ៖ វិទ្យាស្ថានជាតិសង្គមកិច្ច (NISA) | Policy Pulse

ថវិកាគាំទ្រសកម្មភាពបែបនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះគាំទ្រគំនិតផ្តួចផ្តើមក្នុងស្រុក ដោយដោះស្រាយបញ្ហាជាក់លាក់នៅមូលដ្ឋាន តាមរយៈកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាន។ 

ថវិកាគាំទ្រសកម្មភាពបែបនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះ ទទួលបានការគាំទ្រពីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។ 

ចែករំលែក