ព្រឹត្តិការណ៍ចុងក្រោយ

វេទិកាគោលនយោបាយថ្នាក់ជាតិរបស់កម្មវិធីពន្លកចំណេះ
  • កាលបរិច្ឆេទ៖ ថ្ងៃ ពុធ, 26 តុលា 2022 8:30 am > ថ្ងៃ ព្រហស្បតិ៍, 27 តុលា 2022 5:30 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh
កាលពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២២ កម្មវិធីពន្លកចំណេះរបស់អង្គការមូលនិធិអាស៊ី បានសហការជាមួយអង្គការដៃគូ រៀបចំវេទិកាគោលនយោបាយថ្នាក់ជាតិស្តីពី៖ «ការពង្រឹងភាពធន់ និងការឆ្លើយតបនឹងវិបត្តិកូវីដ-១៩ នៅកម្ពុជា និងអាស៊ាន។» វេទិកានេះមានអ្នកចូលរួមប្រមាណ ១៥០ នាក់ ដែលមានតំណាងមកពីស្ថាប័នរដ្ឋាភិបាលថ្នាក់ជាតិ និងក្រោមជាតិ អង្គការសង្គមស៊ីវិលក្នុងស្រុក អ្នកស្រាវជ្រាវ តំណាងស្ថានទូត ស្ថាប័នស្រាវជ្រាវ ស្ថាប័នឯកជន និងអ្នកជំនាញស្រាវជ្រាវក្នុងស្រុក និងក្នុងតំបន់ ដើម្បីបង្ហាញលទ្ធលផលការសិក្សារបស់ខ្លួន ក៏ដូចជាពិភាក្សា ចែករំលែកចំណេះដឹង បទពិសោធន៍ និងពង្រីកបណ្តាញទំនាក់ទំនង។
វេទិកានេះបានពិភាក្សាលើប្រធានបទ និងបញ្ហាមួយចំនួននៅកម្ពុជា និងនៅអាស៊ានដែលផ្អែកទៅលើការសិក្សា និងបានស្វែងរកអនុសាសន៍ក្នុងការពង្រឹងវិស័យនានា រួមមាន សេដ្ឋកិច្ច កសិកម្ម អប់រំ សេវាសាធារណៈ ការអភិវឌ្ឍទីក្រុង សុវត្ថិភាពចំណីអាហារ និងវិស័យគាំពារសង្គម ជាដើម។
សូមតាមដានគេហទំព័ររបស់យើង សម្រាប់លទ្ធផលសំខាន់ៗនៃកិច្ចពិភាក្សានីមួយៗ។
វេទិកាគោលនយោបាយថ្នាក់ជាតិនេះទទួលបានការគាំទ្រពី ក្រសួងការបរទេស និងពាណិជ្ជកម្ម អូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។