ព្រឹត្តិការណ៍ចុងក្រោយ
ការលើកកម្ពស់បរិយាបន្ន៖ ទស្សនកិច្ចសិក្សាជាមួយស្ត្រីមានពិការភាព និងស្ថាប័នដៃគូស្រាវជ្រាវ
- កាលបរិច្ឆេទ៖ ថ្ងៃ ព្រហស្បតិ៍, 23 មេសា 2026
- ម៉ោង៖ 8:00 am > 4:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ Phnom Penh
កាលពីថ្ងៃទី ២៣ មេសា ឆ្នាំ២០២៦ អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍប្រកបដោយបរិយាបន្ន (PAfID) បានរៀបចំទស្សនកិច្ចសិក្សាទៅកាន់សាលាអប់រំពិសេស ដែលមានអ្នកចូលរួមប្រមាណជាង ២០ នាក់ រួមមាន តំណាងពីវិទ្យាស្ថានជាតិអប់រំពិសេស ស្ថាប័នស្រាវជ្រាវ អ្នកស្រាវជ្រាវ និងស្ត្រីមានពិការភាព។
ទស្សនកិច្ចសិក្សានេះ បានផ្តល់បទពិសោធន៍ជាក់ស្តែង និងការចូលរួមផ្ទាល់ជាមួយជនមានពិការភាព ក្នុងគោលដៅពង្រឹងវិធីសាស្ត្របរិយាបន្នពិការភាពឱ្យកាន់តែមានប្រសិទ្ធភាព។ អ្នកចូលរួមទទួលបានការយល់ដឹងជាក់ស្តែងអំពីបរិបទនៃការរស់នៅរបស់ជនមានពិការភាព ឆ្លុះបញ្ចាំងពីវិធីសាស្ត្រការងាររបស់ពួកគេ និងប្តេជ្ញាចិត្តក្នុងការកែលម្អបរិយាបន្នពិការភាពនៅក្នុងការងាររបស់ខ្លួន។
ដើម្បីមើលរូបថតទាំងអស់ពីកម្មវិធី សូមចុចទីនេះ៕
