ព្រឹត្តិការណ៍ចុងក្រោយ

សិក្ខាសាលាពិគ្រោះយោបល់តាមប្រព័ន្ធអនឡាញលើសេចក្តីព្រាងនៃលទ្ធផលការសិក្សាស្តីពី «ការសិក្សាលើដំណើរការគោលនយោបាយ និងការប្រើប្រាស់ទិន្នន័យ៖ ករណីកម្ពុជា និងការយល់ដឹងពីអាស៊ាន។»
  • កាលបរិច្ឆេទ៖ ថ្ងៃ សុក្រ, 25 មិនា 2022
  • ម៉ោង៖ 2:00 pm > 3:30 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Zoom

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ កម្មវិធីពន្លកចំណេះ របស់ អង្គការមូលនិធិអាស៊ី​ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់តាមប្រព័ន្ធអនឡាញលើសេចក្តីព្រាងនៃលទ្ធផលការសិក្សាស្តីពី «ការសិក្សាលើដំណើរការគោលនយោបាយ និងការប្រើប្រាស់ទិន្នន័យ៖ ករណីកម្ពុជា និងការយល់ដឹងពីអាស៊ាន។» សិក្ខាសាលានេះមានគោលបំណងស្វែងរកយោបល់ ធាតុចូល ពីភាគីពាក់ព័ន្ធនានា ដើម្បីកែលម្អរបាយការណ៍នៃការសិក្សានេះ។

ការសិក្សានេះត្រូវបានអនុវត្តក្នុងគោលបំណងផ្តល់នូវការយល់ដឹងថ្មីៗអំពីដំណើរការគោលនយោបាយសាធារណៈ និងការប្រើប្រាស់ និងគ្រប់គ្រងទិន្នន័យនៅក្នុងប្រទេសកម្ពុជាក្នុងបរិបទនៃការស្តាឡើងវិញពីវិបានកូវីដ-១៩ និងក្នុងអាស៊ាន។

សូមចុចត្រង់នេះដើម្បីអានកិច្ចពិភាក្សាសង្ខេបក្នងសិក្ខាសាលានេះ។

ការសិក្សានេះត្រូវបានគាំទ្រដោយ ក្រសួងការបរទេស និងពាណិជ្ជកម្ម អូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។