ព្រឹត្តិការណ៍ចុងក្រោយ

សង្ខេបអំពីវេទិកាគោលនយោបាយថ្នាក់ជាតិ របស់កម្មវិធីពន្លកចំណេះ
  • កាលបរិច្ឆេទ៖ ថ្ងៃ ពុធ, 26 តុលា 2022 8:00 am > ថ្ងៃ ព្រហស្បតិ៍, 27 តុលា 2022 5:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh

កម្មវិធីពន្លកចំណេះ របស់ អង្គការមូលនិធិអាស៊ីមានសេចក្តីរីករាយក្នុងការចែករំលែកសេចក្តីសង្ខេបសំខាន់ៗដែលចេញពីវេទិកាគោលនយោបាយថ្នាក់ជាតិស្តីពី៖ «ការពង្រឹងភាពធន់ និងការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ នៅកម្ពុជា និងអាស៊ាន» ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២២។ អនុសាសន៍គោលនយោបាយសំខាន់ៗដើម្បីគាំទ្រការស្តារឡើងវិញពីវិបត្តិកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា និងអាស៊ាន រួមមាន ការពង្រឹងការចូលរួមរបស់សហគមន៍នៅក្នុងដំណើរការតាក់តែងគោលនយោបាយ ការប្រើប្រាស់វិធីសាស្ត្រថ្មីៗសម្រាប់ធ្វើការងារ ភាពឆ្លាតវៃជុំវិញបញ្ហាអាកាសធាតុ និងការជំរុញឱ្យមានការអភិវឌ្ឍដែលយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជាដើម។

វេទិកាគោលនយោបាយថ្នាក់ជាតិនេះទទួលបានការគាំទ្រពី ក្រសួងការបរទេស និងពាណិជ្ជកម្ម អូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។

 

 

ចែករំលែក