ព្រឹត្តិការណ៍ចុងក្រោយ
វេទិកាគោលនយោបាយថ្នាក់ជាតិ
- កាលបរិច្ឆេទ៖ ថ្ងៃ អង្គារ, 23 វិច្ឆិកា 2021 8:00 am > ថ្ងៃ ពុធ, 24 វិច្ឆិកា 2021 5:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ Phnom Penh
ប្រទេសកម្ពុជាកំពុងឈានចូលក្នុងជំហានស្ដារឡើងវិញពីវិបត្តិកូវីដ-១៩។ អ្នកសិក្សាស្រាវជ្រាវ អ្នកបង្កើតគោលនយោបាយ និងបណ្ដាបញ្ញាវន្ត បានចូលរួមក្នុងវេទិកាគោលនយោបាយថ្នាក់ជាតិ ដែលបានរៀបចំឡើងនៅថ្ងៃទី ២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីធ្វើបទបង្ហាញ និងពិភាក្សារួមគ្នាទៅលើកិច្ចការស្រាវជ្រាវលើប្រធានបទជាច្រើន ដែលរួមចំណែកក្នុងមាគ៌ាស្ដារឡើងវិញពីវិបត្តិកូវីដ-១៩។
វេទិកាគោលនយោបាយថ្នាក់ជាតិរយៈពេលពីរថ្ងៃនេះត្រូវបានគាំទ្រដោយក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។