ព្រឹត្តិការណ៍ចុងក្រោយ

កិច្ចប្រជុំគំនិតផ្តួចផ្តើមបញ្ជីគោលនយោបាយលើកទី២ជាមួយជនបង្គោលតំណាងក្រសួង
  • កាលបរិច្ឆេទ៖ ថ្ងៃ ពុធ, 13 កក្កដា 2022
  • ម៉ោង៖ 10:30 am > 12:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh

នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២ កម្មវិធីពន្លកចំណេះរបស់អង្គការមូលនិធិអាស៊ីបានរៀបចំកិច្ចប្រជុំគំនិតផ្តួចផ្តើមបញ្ជីគោលនយោបាយលើកទី២ជាមួយជនបង្គោលតំណាងក្រសួង ដើម្បីបង្ហាញអំពីបច្ចុប្បន្នភាពនៃការអនុវត្តគំនិតផ្តួចផ្តើមបញ្ជីគោលនយោបាយនាពេលកន្លងមក និងបង្កើតឱកាសសម្រាប់ជនបង្គោលតំណាងក្រសួង និងអង្គការមូលនិធិអាស៊ី ដើម្បីពង្រីកបណ្តាញទំនាក់ទំនង ស្វែងរកធាតុចូល​ និងចែករំលែកមតិយោបល់នានាក្នុងការប្រមូលឯកសារទាក់ទងនឹងបទបញ្ញត្តិ និងគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលដើម្បីយកទៅផ្សព្វផ្សាយឱ្យបានទៀងទាត់ និងទាន់ពេលវេលា។​ កិច្ចប្រជុំនេះមានសមាសភាពចូលរួមចំនួន ៣៨ រូប ដែលជាសមាជិកក្រុមប្រឹក្សាផ្តល់យោបល់ផ្នែកបច្ចេកទេសរបស់កម្មវិធីពន្លកចំណេះ និងតំណាងមកពីក្រសួងចំនួន ២១។

កិច្ចប្រជុំនេះទទួលបានការគាំទ្រពី ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់ អង្គការមូលនិធិអាស៊ី។