ព្រឹត្តិការណ៍ចុងក្រោយ

កិច្ចប្រជុំប្រចាំត្រីមាស របស់បណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវ
  • កាលបរិច្ឆេទ៖ ថ្ងៃ សុក្រ, 6 ឧសភា 2022
  • ម៉ោង៖ 12:00 pm > 1:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh and Via Zoom

នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ បណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវ បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាស ដែលសមាជិកចូលរួមប្រមាណ ២0 នាក់ ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដើម្បីពិភាក្សាអំពីរចនាសម្ព័ន្ធរបស់បណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវនាពេលអនាគត និងផែនការសកម្មភាពក្នុងរយៈពេល ៦ ខែខាងមុខ។ កិច្ចប្រជុំនេះបានបែកចែកសមាជិកជាក្រុមតូចៗ ដើម្បីអនុវត្តសកម្មភាពនានារួមមាន កម្មវិធីសម្ភាសន៍ផតខាស់ កម្មវិធីចែករំលែកជាមួយវាគ្មិនកិត្តិយស និងការសរសេរអត្ថបទខ្លីៗស្តីពីស្រ្តីក្នុងវិស័យស្រាវជ្រាវ 

បណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវត្រូវបានគាំទ្រដោយ ក្រសួងការបរទេស និងពាណិជ្ជកម្ម អូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់ អង្គការមូលនិធិអាស៊ី។