ព្រឹត្តិការណ៍ចុងក្រោយ

ដៃគូថ្មីរបស់កម្មវិធីពន្លកចំណេះក្រោមកម្មវិធីថវិកាគាំទ្រការស្រាវជ្រាវបែបសហការ
  • កាលបរិច្ឆេទ៖ ថ្ងៃ អង្គារ, 7 មិថុនា 2022 12:00 am > ថ្ងៃ ពុធ, 8 មិថុនា 2022 12:00 am
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh

កម្មវិធីពន្លកចំណេះរបស់់អង្គការមូលនិធិអាស៊ី មានសេចក្តីសោមនស្សរីករាយសូមជម្រាបសាធារណជនឱ្យបានជ្រាបថា អង្គការប្រើប្រាស់ទឹកប្រកបដោយចីរភាព គឺជាដៃគូស្រាវជ្រាវថ្មីមួយក្នុងចំណោមដៃគូថ្មីចំនួនបួន របស់កម្មវិធីពន្លកចំណេះ។ អង្គការប្រើប្រាស់ទឹកប្រកបដោយចីរភាព ទទួលបានជំនួយស្រាវជ្រាវ ដើម្បីសិក្សាលើប្រធានបទ «ភាពជាដៃគូរបស់រដ្ឋាភិបាលមូលដ្ឋាន និងវិស័យឯកជនសម្រាប់ការផ្តល់សេវា៖ ការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា»។ ការស្រាវជ្រាវនេះមានគោលបំណងស្វែងយល់អំពីស្ថានភាពបច្ចុប្បន្ន និងការរៀបចំនាពេលអនាគតដែលរដ្ឋាភិបាលថ្នាក់មូលដ្ឋាន ជាពិសេសរដ្ឋបាលថ្នាក់ស្រុក និងថ្នាក់ក្រុង អាចធ្វើការជិតស្និទ្ធជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកឯកជន និងដោយមានការគាំទ្រពីថ្នាក់ជាតិ ដើម្បីកែលម្អសេវាផ្គត់ផ្គង់ទឹកតាមបំពង់ទាំង​ក្នុងតំបន់​ទីក្រុង និង​ទីប្រជុំជន។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖​ https://policypulse.org/ponlok-chomnes/emerging-research-fund/center-for-sustainable-water-csw/

កម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា ទទួលបានជំនួយពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី។

ចែករំលែក