ព្រឹត្តិការណ៍ចុងក្រោយ

វគ្គបណ្តុះបណ្តាលការសរសេរប្លុក និងការស្រាវជ្រាវបែបបរិមាណ
  • កាលបរិច្ឆេទ៖ ថ្ងៃ អាទិត្យ, 14 សីហា 2022 9:00 am > ថ្ងៃ អង្គារ, 16 សីហា 2022 11:00 am
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh
កាលពីពីរសប្តាហ៍កន្លងមកនេះ កម្មវិធីពន្លកចំណេះរបស់អង្គការមូលនិធិអាស៊ីបានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់សមាជិកនៅក្នុងបណ្តាញស្ត្រីក្នុងវិស័យស្រាវជ្រាវចំនួនពីរ គឺ «ការសរសេរប្លុក» និង «វិធីសាស្ត្រស្រាវជ្រាវបែបរិមាណ» ក្នុងគោលបំណងផ្តល់ឳកាសដល់អ្នកស្រាវជ្រាវស្ត្រីក្នុងការអភិវឌ្ឍខ្លួនតាមរយៈវគ្គបណ្តុះបណ្តាលខ្លីៗ។ វគ្គបណ្តុះបណ្តាលនីមួយៗមានអ្នកចូលរួមជាង ១០ នាក់ ដែលមកពីស្ថាបនផ្សេងៗគ្នា។
វគ្គបណ្តុះបណ្តាលទាំងពីរនេះទទួលបានការគាំទ្រពី ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់ អង្គការមូលនិធិអាស៊ី។