ព្រឹត្តិការណ៍ចុងក្រោយ

វគ្គបណ្តុះបណ្តាលស្តីពី «សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គមក្នុងការស្រាវជ្រាវ»
  • កាលបរិច្ឆេទ៖ ថ្ងៃ ចន្ទ, 30 ឧសភា 2022 8:30 am > ថ្ងៃ សុក្រ, 3 មិថុនា 2022 5:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh and Via Zoom

ចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីពន្លកចំណេះ របស់ អង្គការមូលនិធិអាស៊ី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គមក្នុងការស្រាវជ្រាវ» ដល់អង្គការដៃគូស្រាវជ្រាវថ្មីចំនួនបួនស្ថាប័ន។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់ជាវិធីសាស្រ្ត ជំនាញ និងធាតុចូលនានាសម្រាប់អង្គការដៃគូរបស់កម្មវិធីពន្លកចំណេះ ដើម្បីបញ្ចូលគោលការណ៍សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គមនៅក្នុងការសិក្សាស្រាវជ្រាវរបស់ខ្លួន។ ស្ថាប័នស្រាវជ្រាវទាំងបួន រួមមាន មជ្ឈមណ្ឌលគោលនយោបាយយុទ្ធសាស្រ្ត និងនវានុវត្តន៍ អង្គការប្រើប្រាស់ទឹកប្រកបដោយចីរភាព អង្គការសម្ពន្ធសិទ្ធិកុមារកម្ពុជា និងមជ្ឈមណ្ឌលស្រាវជ្រាវ សាកលវិទ្យាល័យជាតិគ្រប់គ្រង

វគ្គបណ្តុះបណ្តាលនេះទទួលបានការគាំទ្រដោយ ក្រសួងការបរទេស និងពាណិជ្ជកម្ម អូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។