ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ សុក្រ, 30 សីហា 2024
- ម៉ោង៖ 8:00 am > 5:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
តើនរណាជាតំណាងបណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវ (SheThinks Network)? តោះមកស្គាល់ទាំងអស់គ្នា!
កាលពីលើកមុន ពួកយើងបានបង្ហាញអំពីបណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវ តើនរណាខ្លះជាតំណាងបណ្តាញនេះ?
មកជួបជាមួយតំណាងទាំង៥រូប នៃបណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវ៖
- លោកស្រី សន សុផានី
- កញ្ញា ឈួន ណារ៉េត
- កញ្ញា Swe Zin Linn Pyu
- កញ្ញា ភួង សុធីនី
- កញ្ញា ប៊ុន ភូរី
ពួកយើងមានសេចក្តីរីករាយ និងទន្ទឹមរង់ចាំមើលនូវសមិទ្ធិផលដែលពួកគាត់នឹងផ្តល់ជូន បណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវ! សូមរង់ចាំតាមដាននូវកិច្ចការ និងសកម្មភាពជាច្រើនទៀតរបស់បណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវនៅថ្ងៃខាងមុខ!
ដើម្បីស្វែងយល់បន្ថែមអំពីបណ្តាញស្ត្រីក្នុងវិស័យស្រាវជ្រាវ សូមចុចនូវតំណរភ្ជាប់នេះ៖ SheThinks Network | Policy Pulse
ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម កម្មវិធីពន្លកចំណេះមានគោលបំណង បង្ហាញអំពីការចូលរួម និងឥទ្ធិពលរបស់ស្ត្រី ជនមានពិការភាព និងក្រុមចម្រុះ ក្នុងកិច្ចការស្រាវជ្រាវគោលនយោបាយ និងការពិភាក្សាគោលនយោបាយ។
បណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវ (SheThinks Network) ទទួលបានការគាំទ្រពីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី (Australian Embassy, Cambodia) តាមរយៈកម្មវិធីពន្លកចំណេះ (Ponlok Chomnes)៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី (The Asia Foundation)។