ព្រឹត្តិការណ៍ចុងក្រោយ
លទ្ធផលនៃការសិក្សាស្រាវជ្រាវពីផលប៉ះពាល់នៃ ជំងឺកូវីដ- ១៩ ទៅលើការការពារ និងសុខុមាលភាពកុមារ
- កាលបរិច្ឆេទ៖ ថ្ងៃ ពុធ, 19 មករា 2022
- ម៉ោង៖ 8:00 am > 11:00 am
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ Zoom
កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ អង្គការមូលនិធិអាស៊ី និងសមាគមកុមាររីករាយ បានរៀបចំសិក្ខាសាលាស្តីពី«លទ្ធផលនៃការសិក្សាស្រាវជ្រាវពីផលប៉ះពាល់នៃ ជំងឺកូវីដ-១៩ ទៅលើការការពារ និងសុខុមាលភាពកុមារក្នុងខេត្តបាត់ដំបង» តាមរយៈប្រព័ន្ធ Zoom ដើម្បីបង្ហាញពីលទ្ធផលនៃការសិក្សាដែលបានអនុវត្តដោយសមាគមកុមាររីករាយ និងស្វែងរកយោបល់ និងអនុសាសន៍ដើម្បីគាំទ្រដល់ការការពារ និងសុខុមាលភាពកុមារនៅក្នុងខេត្តបាត់ដំបង។
សិក្ខាសាលានេះទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។
