Latest events

លទ្ធផលនៃការសិក្សាស្រាវជ្រាវពីផលប៉ះពាល់នៃ ជំងឺកូវីដ- ១៩ ទៅលើការការពារ និងសុខុមាលភាពកុមារ
  • Date: ថ្ងៃ ពុធ, 19 មករា 2022
  • Time: 8:00 am > 11:00 am
  • Attending: 0
  • Location: Zoom

កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ អង្គការមូលនិធិអាស៊ី និងសមាគមកុមាររីករាយ បានរៀបចំសិក្ខាសាលាស្តីពី«លទ្ធផលនៃការសិក្សាស្រាវជ្រាវពីផលប៉ះពាល់នៃ​​ ជំងឺកូវីដ-១៩ ទៅលើការការពារ និងសុខុមាលភាពកុមារក្នុងខេត្តបាត់ដំបង»​ តាមរយៈប្រព័ន្ធ Zoom​ ដើម្បីបង្ហាញពីលទ្ធផលនៃការសិក្សាដែលបាន​អនុវត្តដោយសមាគមកុមាររីករាយ និងស្វែងរកយោបល់ និងអនុសាសន៍ដើម្បីគាំទ្រដល់ការការពារ និងសុខុមាលភាពកុមារនៅក្នុងខេត្តបាត់ដំបង។

សិក្ខាសាលានេះទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។