Latest events
- Date: ថ្ងៃ សុក្រ, 25 មិនា 2022
- Time: 2:00 pm > 3:30 pm
- Attending: 0
- Location: Zoom
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ កម្មវិធីពន្លកចំណេះ របស់ អង្គការមូលនិធិអាស៊ី បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់តាមប្រព័ន្ធអនឡាញលើសេចក្តីព្រាងនៃលទ្ធផលការសិក្សាស្តីពី «ការសិក្សាលើដំណើរការគោលនយោបាយ និងការប្រើប្រាស់ទិន្នន័យ៖ ករណីកម្ពុជា និងការយល់ដឹងពីអាស៊ាន។» សិក្ខាសាលានេះមានគោលបំណងស្វែងរកយោបល់ ធាតុចូល ពីភាគីពាក់ព័ន្ធនានា ដើម្បីកែលម្អរបាយការណ៍នៃការសិក្សានេះ។
ការសិក្សានេះត្រូវបានអនុវត្តក្នុងគោលបំណងផ្តល់នូវការយល់ដឹងថ្មីៗអំពីដំណើរការគោលនយោបាយសាធារណៈ និងការប្រើប្រាស់ និងគ្រប់គ្រងទិន្នន័យនៅក្នុងប្រទេសកម្ពុជាក្នុងបរិបទនៃការស្តាឡើងវិញពីវិបានកូវីដ-១៩ និងក្នុងអាស៊ាន។
សូមចុចត្រង់នេះដើម្បីអានកិច្ចពិភាក្សាសង្ខេបក្នងសិក្ខាសាលានេះ។
ការសិក្សានេះត្រូវបានគាំទ្រដោយ ក្រសួងការបរទេស និងពាណិជ្ជកម្ម អូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។