បោះពុម្ពផ្សាយ៖27 សីហា 2019

កសិកម្ម

ក. សហគមន៍កសិកម្ម ៖ បច្ចុប្បន្ន​នេះ​ មាន​សហគមន៍​ចំនួន ៥៥៦ (សហគមន៍ ៧០ ត្រូវបាន​ចុះបញ្ជី ក្នុង​ឆ្នាំ ២០១៤)ដែល​មាន​សមាជិក ៦៤៦៦២ នាក់ (ស្រី ៦២​ ភាគរយ)។​

ខ. គោលនយោបាយ​​ផ្សព្វផ្សាយ​កសិកម្ម៖ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កំពុង​អនុវត្ត​គោលនយោបាយ​ផ្សព្វផ្សាយ​កសិកម្ម​ថ្មី​មួយ ដែល​នឹង​លើក​កម្ពស់​វិស័យនេះ តាមរយៈ​ការ​ធ្វើឲ្យ​ចំណេះដឹង និង​បច្ចេកវិទ្យា​ថ្មីៗ ងាយរក​បាន​ដោយ​កសិករ និង​សហគមន៍ ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព និង​ផលិតភាព ក្នុងវិស័យនេះ។ គោលនយោបាយ​នេះ​មាន​គោលបំណង​បង្កើន​ការ​យល់ដឹង​អំពី​បច្ចេកវិទ្យា​ថ្មីៗទាក់ទងនឹង​បច្ចេកទេស​ដាំ​ដុះ ដល់​កសិករ​ក្នុង​ទ្រង់ទ្រាយធំ តាមរយៈ​មន្ត្រី​ផ្សព្វផ្សាយ​កសិកម្ម ពី​វិស័យ​សាធារណៈ វិស័យ​ឯកជន និង​ដៃគូអភិវឌ្ឍន៍។​

គ. ការ​នាំចេញ​អង្ករ៖ ការ​នាំចេញ​អង្ករ​មាន​ការ​កើនឡើង ២ ភាគរយ ក្នុង​ឆ្នាំ ២០១៤ បើ​ធៀប​ជាមួយនឹង​ឆ្នាំ ២០១៣។​
ឃ. ពូជស្រូវថ្មីៗ៖ ពូជស្រូវ​ថ្មី ២ ពូជ (ផ្ការំដួល សម្រាប់​រដូវប្រាំង និង​ខា១៤) និង​ពូជពោត​ដំណើបមួយពូជ (សេអឹម១)ត្រូវបាន​បញ្ចេញ​ដោយ CARDI ។​

ង. កៅស៊ូ៖ ចំការ​កៅស៊ូ​បាន​កើនឡើង​ពី ៣៥៧៨០៩ ដល់ ៣២៨៨០០ ហិចតា ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៤។ ការ​នាំចេញ​កៅស៊ូ​ក្នុង​ឆ្នាំ ២០១៤ កើន​ឡើង​ ១៦,៣៨ ភាគរយ បើធៀប​នឹង​ការ​នាំចេញ​ ក្នុង​ឆ្នាំ ២០១៣។​

ចូលមើលឯកសារដើមនៅទីនេះ

ចែករំលែក