បោះពុម្ពផ្សាយ៖11 កញ្ញា 2020

ប្រកាសស្តីពីការប្រើប្រាស់កម្មករនិយោជិតបរទេសជាលក្ខណៈពិសេស

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសស្តីពីការប្រើប្រាស់កម្មករនិយោជិតបរទេសជាលក្ខណៈពិសេស។ ប្រកាសនេះអនុញ្ញាតឱ្យម្ចាស់ ឬនាយកសហគ្រាសដែលស្ថិតក្រោមវិសាលភាពនៃមាត្រា១នៃច្បាប់ស្តីពីការងារអោយស្នើសុំពលករបរទេសក្នុងករណីពិសេស។ ប្រកាសនេះក៏បានបញ្ជាក់ផងដែរថាម្ចាស់សហគ្រាស អាចជ្រើសរើសកម្មករនិយោជិតបរទេស ចំនួនច្រើនជាង ១០% នៃចំនួនសរុបកម្មករនិយោជិតកម្ពុជា ប្រសិនបើសហគ្រាសមិនអាចរកបានកម្មករនិយោជិតកម្ពុជាគ្រប់គ្រាន់។

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០

ចែករំលែក