បោះពុម្ពផ្សាយ៖27 សីហា 2019

ការគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត

ក. ការអន្តរាគមន៍សង្រ្គោះស្រូវពេលមានគ្រោះរាំងស្ងួត៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រមូលផ្តុំនូវម៉ាស៊ីនបូមទឹក និងមធ្យោបាយចាំបាច់នានា ក្នុងការអន្តរាគមន៍បូមទឹកសង្រោ្គះស្រូវនៅតំបន់ដែលប៉ះពាល់ពីគ្រោះរាំងស្ងួតក្នុងឆ្នាំ ២០១៤ – ២០១៦។
ខ. ការដំទ្បើង និង​ ជួសជុលស្ថានីយនិងម៉ាស៊ីនបូមទឹក៖ ក្រសួងបានសាងសង់ និងដំទ្បើងស្ថានីយបូមទឹក ១កន្លែង និង ជួសជុលស្ថានីយបូមទឹក ១៦កន្លែង និង ម៉ាស៊ីនបូមទឹកចំនួន ៤៤គ្រឿង។

ចែករំលែក