បោះពុម្ពផ្សាយ៖27 សីហា 2019

ការអប់រំ និង​​​ផ្សព្វ​ផ្សាយ

ក. បាន​កែលំអ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន៖ បាន​បង្កើត​គេហទំព័រ និង​ទំព័រ​ហ្វេសប៊ុក (Facebook) ដើម្បីបង្កើនការ​យល់ដឹង​ដល់​សាធារណជន​អំពី​បរិស្ថាន ជីវចម្រុះ និង​ការចិញ្ចឹមជីវិតប្រកប​ដោយ​ចីរភាព។​

ខ. បង្កើន​ការ​យល់ដឹង​នៅ​តាម​សហគមន៍​អំពី​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​ចីរភាព ការ​អនុវត្ត​ការវាយតម្លៃ​ហេតុប៉ះពាល់បរិស្ថាន​នៅ​ថ្នាក់​សហគមន៍ និង​បញ្ហា​ថាមពល និង​ការ​បំពុល​បរិស្ថាន។​

គ. បាន​សហការ​ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​បញ្ចូល​ការ​អប់រំ​បរិស្ថាន ទៅ​ក្នុង​កម្មវិធីសិក្សា នៅ​គ្រប់កម្រិត​ទាំង​អស់បានសហការ​ជាមួយនឹង​ក្រសួង​ព័ត៌មាន ដើម្បី​ពង្រីក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន។​

ចែករំលែក