វិធានប្រតិបត្តិសម្រាប់ការអនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ

ក្រសួងបរិស្ថាន បានចេញផ្សាយ វិធានប្រតិបត្តិសម្រាប់ការអនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ (ប្រភព៖ ក្រសួងបរិស្ថាន)

អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន

រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)

សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថាន ស្តីពីការកែសម្រួល និងបន្ថែមសមាសភាពក្រុមការងារដើម្បីត្រួតពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណៈសម្បត្តិ នៃគោលនិយោបាយភូមិ ឃុំ មានសុវត្ថិភាព

ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថានបានចេញសេចក្តីប្រកាស ស្តីពីការកែសម្រួល និងបន្ថែមសមាសភាពក្រុមការងារដើម្បីត្រួតពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណៈសម្បត្តិ នៃគោលនិយោបាយភូមិ ឃុំ មានសុវត្ថិភាព​ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ (ប្រភព៖ ក្រសួងបរិស្ថាន)។

ប្រកាសស្តីពី នីតវិធី និងការអនុវត្តគោលការណ៍ណែនាំសម្រាប់តារាងផ្ទៀងផ្ទាត់ក្នុងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងចិញ្ចឹមសត្វ និងវារីវប្បកម្ម

ក្រសួងបរិស្ថានបានចេញប្រកាសស្តីពី នីតវិធី និងការអនុវត្តគោលការណ៍ណែនាំសម្រាប់តារាងផ្ទៀងផ្ទាត់ក្នុងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងចិញ្ចឹមសត្វ និងវារីវប្បកម្ម ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ (ប្រភព៖ ក្រសួងបរិស្ថាន)។

ប្រកាសស្តីពី នីតវិធី និងការអនុវត្តគោលការណ៍ណែនាំសម្រាប់តារាងផ្ទៀងផ្ទាត់ក្នុងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងរោងចក្រធុនស្រាល និងមធ្យម

ក្រសួងបរិស្ថានបានចេញប្រកាសស្តីពី នីតវិធី និងការអនុវត្តគោលការណ៍ណែនាំសម្រាប់តារាងផ្ទៀងផ្ទាត់ក្នុងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងរោងចក្រធុនស្រាល និងមធ្យម​ ចុះថ្ងៃទី១៩​ ខែមិថុនា ឆ្នាំ២០២១​​ (ប្រភព៖ ក្រសួងបរិស្ថាន)។

ប្រកាសស្តីពី នីតវិធី និងការអនុវត្តគោលការណ៍ណែនាំសម្រាប់តារាងផ្ទៀងផ្ទាត់ក្នុងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងស្ថានីយប្រេងឥន្ធនៈ និងស្ថានីយរួមប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ

ក្រសួងបរិស្ថានបានចេញប្រកាសស្តីពី នីតិវិធី និងការអនុវត្តគោលការណ៍ណែនាំសម្រាប់តារាងផ្ទៀងផ្ទាត់ក្នុងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងស្ថានីយប្រេងឥន្ធនៈ និងស្ថានីយរួមប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ​ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ (ប្រភព៖ ក្រសួងបរិស្ថាន)។

ប្រកាសស្តីពី នីតវិធី និងការអនុវត្តគោលការណ៍ណែនាំសម្រាប់តារាងផ្ទៀងផ្ទាត់ក្នុងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍

ក្រសួងបរិស្ថានបានចេញប្រកាសស្តីពី នីតវិធី និងការអនុវត្តគោលការណ៍ណែនាំសម្រាប់តារាងផ្ទៀងផ្ទាត់ក្នុងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១​ (ប្រភព៖ ក្រសួងបរិស្ថាន)។

ប្រកាសស្តីពី នីតិវិធី និងការអនុវត្តគោលការណ៍ណែនាំសម្រាប់តារាងផ្ទៀងផ្ទាត់ក្នុងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងសំណង់អគារគ្រប់ប្រភេទ

ក្រសួងបរិស្ថានបានចេញប្រកាសស្តីពី នីតិវិធី និងការអនុវត្តគោលការណ៍ណែនាំសម្រាប់តារាងផ្ទៀងផ្ទាត់ក្នុងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងសំណង់អគារគ្រប់ប្រភេទ ចុះថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ២០២១ (ប្រភព៖ ក្រសួងបរិស្ថាន)។

អនុក្រឹត្យស្តីពី ការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពី ការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ ដែលមានផ្ទៃដីទំហំ ៣៥៥៧ ហិចតា នៅក្នុងខេត្តព្រៃវែង។   ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១

គោលនយោបាយស្តីពីការគ្រប់គ្រងសំរាម និងកាកសំណល់រឹង

ក្រសួងបរិស្ថានកំពុងរៀបចំគោលនយោបាយថ្មីស្តីពីការគ្រប់គ្រងសំរាម និងកាកសំណល់រឹងនៅតាមទីប្រជុំជន ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណល់។ គោលនយោបាយថ្មីនេះរួមមាន ការបែងចែកតំបន់ប្រមូលសំរាម និងការបង្កើតតំបន់ចាក់សំរាមបន្ថែម ដើម្បីរួមចំណែកដល់ការប្រែក្លាយប្រទេសកម្ពុជាឱ្យមានសោភពភាពប្រកបដោយបរិស្ថានល្អ អនាម័យ និងទាក់ទាញ។ បើយោងតាមក្រសួងបរិស្ថាន កម្ពុជាបង្កើតសំរាមជាង ១០,០០០​ តោនរៀងរាល់ថ្ងៃ ប៉ុន្តែមានតែសំរាមប្រហែល ៥០ភាគរយប៉ុណ្ណោះដែលត្រូវបានប្រមូលទៅដាក់នៅកន្លែងចាក់សំរាម រីឯសំរាមដែលនៅសល់ត្រូវបានបោះចោលតាមដងផ្លូវ ឬទៅក្នុងទឹក ឬដុតចោល។ ប្រភព៖ កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០