បោះពុម្ពផ្សាយ៖30 មករា 2020

គោលនយោបាយស្តីពីការគ្រប់គ្រងសំរាម និងកាកសំណល់រឹង

ក្រសួងបរិស្ថានកំពុងរៀបចំគោលនយោបាយថ្មីស្តីពីការគ្រប់គ្រងសំរាម និងកាកសំណល់រឹងនៅតាមទីប្រជុំជន ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណល់។ គោលនយោបាយថ្មីនេះរួមមាន ការបែងចែកតំបន់ប្រមូលសំរាម និងការបង្កើតតំបន់ចាក់សំរាមបន្ថែម ដើម្បីរួមចំណែកដល់ការប្រែក្លាយប្រទេសកម្ពុជាឱ្យមានសោភពភាពប្រកបដោយបរិស្ថានល្អ អនាម័យ និងទាក់ទាញ។

បើយោងតាមក្រសួងបរិស្ថាន កម្ពុជាបង្កើតសំរាមជាង ១០,០០០​ តោនរៀងរាល់ថ្ងៃ ប៉ុន្តែមានតែសំរាមប្រហែល ៥០ភាគរយប៉ុណ្ណោះដែលត្រូវបានប្រមូលទៅដាក់នៅកន្លែងចាក់សំរាម រីឯសំរាមដែលនៅសល់ត្រូវបានបោះចោលតាមដងផ្លូវ ឬទៅក្នុងទឹក ឬដុតចោល។

ប្រភព៖ កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០

ចែករំលែក