បោះពុម្ពផ្សាយ៖7 មករា 2020

សារាចរណ៍ណែនាំស្តីពីការកាត់បន្ថយខ្យល់ពុលនៅកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរណ៍ណែនាំឱ្យគ្រប់ស្ថាប័នទប់ស្កាត់ និងកាត់បន្ថយការបញ្ចេញឧស្ម័ន។ បើយោងតាមសារាចរណ៍ណែនាំនេះ ការបំពុលកើតឡើងពីរោចក្រ យានយន្ត ភ្លើងឆេះព្រៃ ការដុតសំរាម និងសំណល់នៅតាមការដ្ឋានសាងសង់ ដែលបានប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ មន្រ្តីរដ្ឋាភិបាលត្រូវត្រួតពិនិត្យការដ្ឋានសាងសង់ ស្ថានីយប្រេងឥន្ធនៈ យានយន្ត និងគ្រឿងយន្តសម្រាប់ដុតសំរាម ដើម្បីធានាអំពីសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

បើយោងតាមក្រសួងបរិស្ថាន ៧០ភាគរយនៃការបំពុលកើតចេញពីចំហេះប្រេងឥន្ធនៈយានយន្ត ២០ភាគរយមកពីធូលីនៅតាមការដ្ឋានសាងសង់ និង១០ភាគរយមកពីប្រភពផ្សេងៗរួមមានការដុតសំរាមជាដើម។

កាសែតខ្មែរថាមស៍ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២០

ចែករំលែក