បោះពុម្ពផ្សាយ៖27 សីហា 2019
ការជំរុញការនាំចេញ
ក.ការលុបចោលនូវលក្ខខណ្ឌនៃវិញ្ញាបនប័ត្រប្រភពដើម (CO)៖ ក្រុមហ៊ុននាំចេញឥឡូវមិនតម្រូវឱ្យមាន COទេ ប្រសិនបើក្រុមហ៊ុនទាំងនោះមិនត្រូវការ COឬប្រទេសនាំចូលមិនតម្រូវឱ្យមាន CO។
ខ. ការលើកលែងថ្លៃរដ្ឋបាល៖ ក្រុមហ៊ុននាំចេញ ដែលមិនត្រូវការ COមិនតម្រូវឱ្យបង់ថ្លៃរដ្ឋបាល ដើម្បីនាំចេញទំនិញពីកម្ពុជាទេ។
គ.ការលើកលែងថ្លៃគ្រប់គ្រងការនាំចេញ៖ ថ្លៃគ្រប់គ្រងការនាំចេញត្រូវបានលើកលែងសម្រាប់ការនាំចេញទៅអឺរ៉ុប ដោយមានតម្លៃទំនិញតិចជាង ៦.០០០ អឺរ៉ូ និងនាំចេញទៅកន្លែងផ្សេងទៀតដោយមានតម្លៃតិចជាង ៨០០ ដុល្លារអាមេរិក។
ឃ. ការលុបចោលនូវលក្ខខណ្ឌដែលតម្រូវឱ្យក្រុមហ៊ុននាំចេញ ដែលប្រើប្រាស់ប្រព័ន្ធអនុគ្រោះទូទៅ (GSP) ពីការដាក់ពាក្យស្នើសុំជារៀងរាល់ឆ្នាំ ដើម្បីប្រើប្រាស់ GSP។ ក្រុមហ៊ុនទាំងនេះតម្រូវឱ្យដាក់ពាក្យតែម្ដង ប៉ុណ្ណោះ។