បោះពុម្ពផ្សាយ៖27 សីហា 2019
ការបង្កើតអនុគណៈកម្មការសោតទស្សន៍
បន្ទាប់ពីគណៈកម្មការ ការងារសោតទស្សន៍ត្រូវបានបង្កើតឡើងតាមសេចក្តីសម្រេចលេខ ៣០២ ព.ម សសរ ចុះថ្ងៃទី ០៥ ឧសភា ឆ្នាំ២០១៥មក គណៈកម្មការនេះបានសម្រេចបង្កើតអនុគណៈកម្មការជំនាញចំនួន៤ចំណុះឱ្យគណៈកម្មការ ការងារសោតទស្សន៍ តាមសេចក្តីសម្រេចលេខ ៣៩៣ ព.ម សសរ ចុះថ្ងៃទី ០១ តុលា ឆ្នាំ២០១៥ និងសេចក្តីសម្រេចលេខ ២៧០ ព.ម សសរ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ មានដូចខាងក្រោម៖
១. អនុគណៈកម្មការ ការងារទូទស្សន៍
២. អនុគណៈកម្មការ ការងារវិទ្យុ FM
៣. អនុគណៈកម្មការ ការងារសារពត៌មានបោះពុម្ពផ្សាយ
៤. អនុគណៈកម្មការ ការងារសារព័ត៌មានផ្សព្វផ្សាយតាមគេហទំព័រ
ភារកិច្ចរបស់អនុគណៈកម្មការទាំងបួន គឺដើម្បីអនុវត្តមាត្រា២ នៃសេចក្តីសម្រេច ២០៣ ដែលបានបញ្ជាក់ថាភារកិច្ចរបស់គណៈកម្មការនេះ គឺដើម្បីធ្វើការសិក្សាអំពីការងារផ្សព្វផ្សាយ ដើម្បីមានសិទ្ធិតែងតាំងក្រុមការងារ ដើម្បីឱ្យមានសិទ្ធិអញ្ជើញមន្ត្រីនៅក្រសួងនិង ភាគីពាក់ព័ន្ធឯកជនដើម្បីផ្តល់យោបល់លើការងារជាពិសេសនៅលើការងារ៖
បញ្ជាក់ ទទួលយក និងការពិនិត្យឡើងវិញនូវសំណើរបស់សាធារណជននៅលើប្រព័ន្ធផ្សព្វផ្សាយដែលរួមមានវិទ្យុនិងទូរទស្សន៍
ផ្តល់សំណើ និងសម្រុះសម្រួលការខ្វែងគំនិតគ្នារវាងប្រព័ន្ធផ្សព្វផ្សាយនិងសាធារណជនណាមួយ, និងរវាងប្រព័ន្ធផ្សព្វផ្សាយនិងប្រព័ន្ធផ្សព្វផ្សាយ។