PUBLISHED: 27 សីហា 2019

ការបង្កើតអនុគណៈកម្មការសោតទស្សន៍

បន្ទាប់ពីគណៈកម្មការ ការងារសោតទស្សន៍ត្រូវបានបង្កើតឡើងតាមសេចក្តីសម្រេចលេខ ៣០២ ព.ម សសរ ចុះថ្ងៃទី ០៥​ ឧសភា ឆ្នាំ២០១៥មក គណៈកម្មការនេះបានសម្រេចបង្កើតអនុគណៈកម្មការជំនាញចំនួន៤ចំណុះឱ្យគណៈកម្មការ ការងារសោតទស្សន៍ តាមសេចក្តីសម្រេចលេខ ៣៩៣ ព.ម សសរ ចុះថ្ងៃទី ០១ តុលា ឆ្នាំ២០១៥ និងសេចក្តីសម្រេចលេខ ២៧០ ព.ម សសរ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦​ មានដូចខាងក្រោម៖
១. អនុគណៈកម្មការ ការងារទូទស្សន៍
២. អនុគណៈកម្មការ ការងារវិទ្យុ FM
៣. អនុគណៈកម្មការ ការងារសារពត៌មានបោះពុម្ពផ្សាយ
៤. អនុគណៈកម្មការ ការងារសារព័ត៌មានផ្សព្វផ្សាយតាមគេហទំព័រ​

ភារកិច្ចរបស់អនុគណៈកម្មការទាំងបួន គឺដើម្បីអនុវត្តមាត្រា២ នៃសេចក្តីសម្រេច ២០៣ ដែលបានបញ្ជាក់ថាភារកិច្ចរបស់គណៈកម្មការនេះ គឺដើម្បីធ្វើការសិក្សាអំពីការងារផ្សព្វផ្សាយ ដើម្បីមានសិទ្ធិតែងតាំងក្រុមការងារ ដើម្បីឱ្យមានសិទ្ធិអញ្ជើញមន្ត្រីនៅក្រសួងនិង ភាគីពាក់ព័ន្ធឯកជនដើម្បីផ្តល់យោបល់លើការងារជាពិសេសនៅលើការងារ៖
បញ្ជាក់ ទទួលយក និងការពិនិត្យឡើងវិញនូវសំណើរបស់សាធារណជននៅលើប្រព័ន្ធផ្សព្វផ្សាយដែលរួមមានវិទ្យុនិងទូរទស្សន៍
ផ្តល់សំណើ និងសម្រុះសម្រួលការខ្វែងគំនិតគ្នារវាងប្រព័ន្ធផ្សព្វផ្សាយនិងសាធារណជនណាមួយ, និងរវាងប្រព័ន្ធផ្សព្វផ្សាយនិងប្រព័ន្ធផ្សព្វផ្សាយ។

Share