បោះពុម្ពផ្សាយ៖27 សីហា 2019

ប្រាក់បៀវត្សរ៍​ និង​លាភការ

ក.បង្កើតនិងអនុវត្តការទូទាត់ប្រាក់​បៀវត្សរបស់មន្ត្រីរាជការស៊ីវិល និងបុគ្គលិកកិច្ចសន្យាតាមរយៈប្រព័ន្ធធនាគារដោយប្រើប្រព័ន្ធព​ត៌​មាន​វិទ្យា៖បង្កើតនិងអនុវត្តប្រព័ន្ធព​ត៌​មាន​វិទ្យា “Drag and Drop” រវាង ក្រសួងមុខងារសាធារណៈនិងអគ្គនាយកដ្ឋានរតនាគារជាតិនិង ធនាគារដែលជាដៃគូនៅរាជធានី ខេត្តក្រុងទាំងអស់ ២៥

ខ. ដាក់បញ្ចូលការទូទាត់ប្រាក់​បៀវត្សរបស់បុគ្គលិកជាប់កិច្ចសន្យាទៅក្នុងប្រព័ន្ធទិន្នន័យទូទៅនៃមន្ត្រីរាជការស៊ីវិលនិងបង់ប្រាក់តាមរយៈប្រព័ន្ធធនាគារ

គ. កែសម្រួលប្រព័ន្ធប្រាក់ខែមន្ត្រីរាជការស៊ីវិលដោយពិនិត្យឡើងវិញនូវប្រាក់ខែគោល ប្រាក់បំណាច់មុខងារ និងប្រាក់ឧបត្ថម្ភផ្សេងទៀតសម្រាប់មន្ត្រីរាជការស៊ីវិលដើម្បីធានាឱ្យបាននូវសង្គត់ភាព សមភាពផលិតភាពនិងការឆ្លើយតបទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ក៏ដូចជាគាំទ្រដល់ការផ្តល់សេវានិងការធ្វើឱ្យប្រសើរឡើងនូវផលិតភាព៖ប្រាក់ខែអប្បរមាសម្រាប់មន្ត្រីរាជការស៊ីវិលត្រូវបានតម្លើងពី ៣៤៤ 000រៀល នៅឆ្នាំ២០១៣ ទៅជា៧០០ ៥០០រៀលនៅឆ្នាំ ២០១៦។ ប្រាក់បំណាច់មុខងារនៃវិស័យអប់រំនិងសុខាភិបាលដែលប្រាក់បៀវត្សអប្បបរមារបស់របស់គ្រូបង្រៀនបឋមសិក្សាបានកើនឡើងពី ៤០២​៨០០រៀលនៅឆ្នាំ២០១៣ ទៅជា ៨០០ ៥០០រៀលនៅឆ្នាំ២០១៦ និងប្រាក់បៀវត្សរ៍អប្បបរមារបស់គិលានុបដ្ឋាយិកនិងឆ្មបត្រូវបានកើនឡើងពី ៣៦០ ០​០០រៀលនៅឆ្នាំ២០១៣ ទៅជា ៨០០ ៥០០រៀល នៅឆ្នាំ២០១៦ ព្រមទាំងប្រាក់ខែរបស់គ្រូជាប់កិច្ចសន្យាបឋមសិក្សាក៏ត្រូវបានតម្លើងដែរ។

ឃ.កែសម្រួលសន្ទស្សន៍ប្រាក់ខែមូលដ្ឋាន និង ប្រាក់បំណាច់មុខងារអប្បរមានិងអតិបរមារបស់ប៉ូលិសនិងកងកម្លាំងប្រដាប់អាវុធដើម្បីធានាឱ្យបាននូវសង្គត់ភាពជាមួយនឹងមន្ត្រីរាជការស៊ីវិល

ង. បង្កើត និងអនុវត្តនូវប្រព័ន្ធព្យាករថវិការសម្រាប់ការចំណាយទៅលើបុគ្គលិក

ចែករំលែក