បោះពុម្ពផ្សាយ៖27 សីហា 2019
រចនាសម្ព័ន្ធតុលាការ
ក. ច្បាប់ស្តីពី ការរៀបចំអង្គការតុលាការ ដែលបានអនុម័តកាលពី ឆ្នាំ ២០១៤ បានបង្កើតតុលាការជំនាញនៅក្នុងរចនាសម្ព័ន្ធតុលាការដែលមានស្រាប់។ តុលាការជំនាញទាំងនេះរួមមាន តុលាការស៊ីវិល តុលាការព្រហ្មទណ្ឌ តុលាការពាណិជ្ជកម្ម និងតុលាការការងារ។ ច្បាប់មួយនេះក៏បានបញ្ជាក់ផងដែរថា អង្គភាពរដ្ឋបាលរបស់តុលាការនៅគ្រប់កំរិត គឺស្ថិតនៅក្រោមរដ្ឋបាលកណ្តាលរបស់ក្រសួងយុត្តិធម៌។ ច្បាប់ដដែលនេះក៏បានបង្កើតទ្បើងនូវសាលាឧទ្ធរណ៍ប្រចាំតំបន់ ។ សភាជំនាញចំនួន ៥ ត្រូវបានបង្កើតទ្បើងក្នុងសាលាឧទ្ធរណ៍ ដែលរួមមាន សភាព្រហ្មទណ្ឌ សភាស៊ីវិល សភាស៊ើបសួរ សភាពាណិជ្ជកម្ម និង សភាការងារ។ តុលាការកំពូលមានសភាជំនាញតែ ៤ ប៉ុណ្ណោះ គឺ សភាព្រហ្មទណ្ឌ សភាស៊ីវិល សភាពាណិជ្ជកម្ម និង សភាការងារ។ តុលាការជំនាញ ឬសភាជំនាញេផ្សេងទៀត អាចត្រូវបានបង្កើតក្នុងតុលាការនៅគ្រប់កំរិតទាំងអស់។
ខ. គោលនយោបាយជំនួយផ្នែកច្បាប់ត្រូវបានបង្កើតឡើងកំណត់ថវិកា និង អនុម័ត៖ ក្រសួងយុត្តិធម៌បានបង្កើនថវិកាជាតិសម្រាប់ជំនួយផ្នែកច្បាប់ និងបង្កើតគោលនយោបាយជំនួយផ្នែកច្បាប់ស្របជាមួយគោលការណ៍ និងសេចក្តីណែនាំរបស់អង្គការសហប្រជាជាតិស្តីពីជំនួយផ្នែកច្បាប់នៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ។
គ. សាលក្រមស្ថាពរមួយចំនួនត្រូវបានចងក្រង និងបោះពុម្ភផ្សាយ: សាលក្រមស្ថាពរជ្រើសរើសមួយចំនួន ត្រូវបានបោះពុម្ភផ្សាយ ដែលការនេះអាចឈានទៅរកការបោះពុម្ភផ្សាយក្នុងប្រព័ន្ធអ៊ីនធឺណែត។
ឃ. ប្រព័ន្ធចុះបញ្ជីសំណុំរឿងក្តីនៅតុលាការត្រូវបានបង្កើតឡើង: ក្រសួងយុត្តិធម៌កំពុងតាមដាននិងវាយតម្លៃការប្រើប្រាស់ការចុះបញ្ជីសំណុំរឿងក្តីនេះ។