បោះពុម្ពផ្សាយ៖27 សីហា 2019
ច្បាប់ស្ដីពីការរុករករ៉ែ
ច្បាប់ថ្មីស្ដីពីការរុករករ៉ែរបស់កម្ពុជា កំពុងស្ថិតក្នុងដំណើរការនៃការអនុម័តត្រឹមចុងឆ្នាំ ២០១៥ ហើយនឹងដាក់ចេញនូវកំណែទម្រង់ជាច្រើនលើវិស័យនេះ ទោះបីជាពន្ធលើការរុករករ៉ែរបស់ប្រទេសនេះនឹងទំនងជាមិនមានការផ្លាស់ប្តូរក៏ដោយ។ ច្បាប់នេះនឹងនឹងបន្ថែមលើច្បាប់ដែលមានស្រាប់ស្ដីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែឆ្នាំ ២០០១ ។ ច្បាប់នេះមានគោលបំណងណែនាំពីការភាពដែលអាចព្យាករបាន និងតម្លាភាពនៅក្នុងវិស័យរុករករ៉ែរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជួបការលំបាកជាយូរមកហើយ ដោយសារការរុករករ៉ែខុសច្បាប់ និងអ្នកទទួលអាជ្ញាប័ណ្ណមិនធ្វើសកម្មភាពដែលកាន់កាប់កន្លែងដែលមានតម្លៃប្រកបដោយសក្ដានុពលហើយគ្មានការរុករករ៉ែអស់ជាច្រើនឆ្នាំ។ “ការលើកទឹកចិត្ត” មិនយកពន្ធ ទំនងអាចជាផ្នែកមួយនៃច្បាប់ថ្មីនេះ ដូចជា ការបង្កើតទិន្នន័យនៃផែនទីទាំងឡាយ និងស្ថិតិរបស់កម្ពុជាអំពីធនធានក្រោមដី។ ដោយយកគំរូតាមច្បាប់ស្ដីពីការរុករករ៉ែនៃអូស្ត្រាលីភាគខាងលិច ច្បាប់ថ្មីនេះមានគោលបំណងសម្រូលដល់ក្រុមហ៊ុនរុករករ៉ែ ដោយធ្វើការជំនួសប្រព័ន្ធចុះកិច្ចសន្យានាពេលបច្ចុប្បន្នដើម្បីទទួលបានអាជ្ញាប័ណ្ណរុគរករ៉ែជាមួយនិងប្រព័ន្ធសម្បទានវិញ។ ជំនួសឱ្យការត្រូវចរចាទាមទារសិទ្ធិ នៅក្រោមច្បាប់ថ្មីនេះ រាល់ក្រុមហ៊ុនទាំងអស់ ដែលមានបំណងរុករករ៉ែនៅកម្ពុជា នឹងមានសិទ្ធិដូចគ្នា។ បទប្បញ្ញត្តិនេះក៏រួមបញ្ចូលនូវការដាក់ទោសដល់ក្រុមហ៊ុន ដែលប្រព្រឹត្ដខុសផងដែរ។
Phnom Penh Post, 13 July 2015
Khmer Times, 06 July 2015