PUBLISHED: 27 សីហា 2019

ច្បាប់ស្ដីពីការរុករករ៉ែ

ច្បាប់​ថ្មីស្ដីពីការរុករករ៉ែរបស់កម្ពុជា​ កំពុង​ស្ថិតក្នុងដំណើរការនៃការ​អនុម័ត​ត្រឹម​ចុង​ឆ្នាំ ២០១៥ ហើយ​នឹង​ដាក់ចេញ​នូវ​កំណែទម្រង់​ជាច្រើនលើវិស័យនេះ ទោះបីជា​ពន្ធ​លើការរុក​រករ៉ែរបស់ប្រទេស​នេះ​នឹង​ទំនងជាមិនមានការផ្លាស់ប្តូរក៏ដោយ។ ច្បាប់នេះ​នឹងនឹងបន្ថែមលើ​ច្បាប់ដែលមានស្រាប់​ស្ដីពី​ការគ្រប់គ្រង និងការ​ធ្វើអាជីវកម្ម​​ធនធានរ៉ែឆ្នាំ ២០០១ ​។ ច្បាប់នេះ​មានគោលបំណង​ណែនាំពី​ការភាពដែលអាច​ព្យាករបាន និងតម្លាភាព​នៅក្នុង​វិស័យ​រុករករ៉ែរបស់​ព្រះរាជាណាចក្រកម្ពុជា ដែល​ជួប​ការលំបាកជាយូរមកហើយ ​ដោយសារការរុករករ៉ែខុសច្បាប់ និង​អ្នក​ទទួលអាជ្ញាប័ណ្ណ​មិនធ្វើសកម្មភាពដែលកាន់កាប់​កន្លែង​ដែលមានតម្លៃប្រកបដោយសក្ដានុពលហើយគ្មានការ​រុករករ៉ែអស់ជាច្រើនឆ្នាំ។ “ការលើកទឹកចិត្ត” មិនយកពន្ធ ទំនងអាចជាផ្នែកមួយ​នៃ​ច្បាប់ថ្មីនេះ ដូចជា​ ការ​បង្កើត​ទិន្នន័យ​នៃផែនទីទាំងឡាយ និងស្ថិតិ​របស់កម្ពុជា​អំពី​ធនធានក្រោមដី។ ដោយយកគំរូតាម​ច្បាប់​ស្ដីពីការរុករក​រ៉ែ​នៃអូស្ត្រាលីភាគខាងលិច ច្បាប់ថ្មីនេះ​មានគោលបំណង​សម្រូល​ដល់​ក្រុមហ៊ុន​រុករករ៉ែ​ ដោយធ្វើការ​ជំនួស​ប្រព័ន្ធ​ចុះកិច្ច​សន្យា​នាពេលបច្ចុប្បន្ន​ដើម្បីទទួល​បាន​អាជ្ញាប័ណ្ណ​រុគរករ៉ែជាមួយនិង​ប្រព័ន្ធ​សម្បទាន​វិញ។ ជំនួស​ឱ្យការ​ត្រូវ​ចរចា​ទាមទារសិទ្ធិ នៅក្រោមច្បាប់ថ្មីនេះ រាល់ក្រុមហ៊ុនទាំងអស់​ ដែល​មានបំណង​រុករករ៉ែ​នៅកម្ពុជា នឹង​មានសិទ្ធិ​ដូចគ្នា។ បទប្បញ្ញត្តិ​នេះក៏​រួមបញ្ចូលនូវការដាក់ទោស​ដល់​ក្រុមហ៊ុន ដែល​ប្រព្រឹត្ដខុសផងដែរ។​

Phnom Penh Post, 13 July 2015
Khmer Times, 06 July 2015

Share