បោះពុម្ពផ្សាយ៖4 ឧសភា 2020
ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបង្កើត ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ ដើម្បីពិនិត្យ វាយតម្លៃ និងសម្រេចលើការដាក់ពិន័យ ឬផ្តល់ការលើកសរសើរ ចំពោះសកម្មភាពទាំងឡាយពាក់ព័ន្ធនឹងសិល្បៈ ប្រពៃណី ទំនៀមទម្លាប់ និងសីលធម៌សង្គម សំដៅចូលរួមលើកស្ទួយអត្តសញ្ញាណវប្បធម៌ សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពជាតិ។
ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ