ប្រកាសរួមស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញប្រកាសរួមស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចុះថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ​២០២១។ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)

វិធានការទប់ស្កាត់ការផ្សព្វផ្សាយ ឬការចែកចាយខ្លឹមសារព័ត៌មាន

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់ការផ្សព្វផ្សាយ ឬការចែកចាយខ្លឹមសារព័ត៌មាន សារជាអក្សរ សំឡេង រូបភាព វីដេអូ និងទម្រង់ផ្សេងៗ ដែលបណ្តាលឱ្យមានផលប៉ះពាល់ចំពោះវ​ប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិ។ ប្រភព៖​ ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ

ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបង្កើត ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ ដើម្បីពិនិត្យ វាយតម្លៃ និងសម្រេចលើការដាក់ពិន័យ ឬផ្តល់ការលើកសរសើរ ចំពោះសកម្មភាពទាំងឡាយពាក់ព័ន្ធនឹងសិល្បៈ ប្រពៃណី ទំនៀមទម្លាប់ និងសីលធម៌សង្គម សំដៅចូលរួមលើកស្ទួយអត្តសញ្ញាណវប្បធម៌ សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពជាតិ។ ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមប្រឹក្សាពិន័យ និងលើកសរសើរ ដើម្បីពិនិត្យ វាយតម្លៃ និងសម្រេចលើការដាក់ពិន័យ ឬការលើកសរសើរចំពោះសកម្មភាពទាំងឡាយពាក់ព័ន្ធនឹងសិល្បៈ ទំនៀមទម្លាប់ និងសីលធម៌ សំដៅចូលរួមលើកស្ទួយអត្តសញ្ញាណវប្បធម៌ សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពជាតិ។ (ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)