PUBLISHED: 27 សីហា 2019
កែលំអគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ
ក. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំផែនការយុទ្ធសាស្ត្រមួយ ដើម្បីពិនិត្យតាមដាន និងកែលំអការគ្រប់គ្រងស្ថាប័នរបស់ខ្លួន ក៏ដូចជាទាក់ទាញមនុស្សឲ្យបានកាន់តែច្រើន ឲ្យចុះឈ្មោះទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ។
ខ. បង្កើនតម្លៃឯកតា ដើម្បីបង្កើនគុណភាពនៃការបណ្តុះបណ្តាល។ ស្ថាប័នចំនួន ៣ ក្នុងចំណោមស្ថាប័នចំនួន ៣៩ ដែលត្រូវបានចុះបញ្ជីក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលការបញ្ជាក់ស្តង់ដាអន្តរជាតិ ISO ។
គ. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជូនបេក្ខជនឲ្យចូលរួមក្នុងការប្រកួតប្រជែងកម្រិតអន្តរជាតិ ក្នុងប្រទេសចិន ឬប្រទេសនៅអាស៊ាន ក៏ដូចជាការប្រកួតប្រជែងថ្នាក់ជាតិក្នុងប្រទេស។