ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការពន្យាពេលអនុវត្តសេវាសាធារណៈពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពច្រកចេញ-ចូលតែមួយ រាជធានី ខេត្ត ដែលបានគ្រោងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ត្រូវបានលើកពេលដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ វិញ។ ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
សេចក្តីណែនាំស្តីពី ការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីណែនាំស្តីពី ការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាលើវិស័យនាំចេញវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់ និងផលិតផលធ្វើដំណើរ និងកាបូប។ ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១
ប្រកាសស្តីពី ការផ្តល់វិញ្ញាបនបត្របញ្ជាក់អនុលោមភាពលក្ខខណ្ឌការងារ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសស្តីពី ការផ្តល់វិញ្ញាបនបត្របញ្ជាក់អនុលោមភាពលក្ខខណ្ឌការងារ។ ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
សៀវភៅណែនាំស្តីពី ការប្រើប្រាស់សេវាសាធារណៈពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសៀវភៅណែនាំស្តីពី ការប្រើប្រាស់សេវាសាធារណៈពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។ ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២១
ប្រកាសស្តីពីកិច្ចព្រមព្រៀងរវាងនាយកដ្ឋានពេទ្យការងារ និងមូលដ្ឋានសុខាភិបាលក្នុងការផ្តល់សេវាពិនិត្យសុខភាពដល់កម្មករនិយោជិតខ្មែរ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសស្តីពីកិច្ចព្រមព្រៀងរវាងនាយកដ្ឋានពេទ្យការងារ និងមូលដ្ឋានសុខាភិបាលក្នុងការផ្តល់សេវាពិនិត្យសុខភាពដល់កម្មករនិយោជិតខ្មែរ។ ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
ប្រកាសស្តីពីការពិនិត្យកាយសម្បទាកម្មករនិយោជិតខ្មែរ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសស្តីពីការពិនិត្យកាយសម្បទាកម្មករនិយោជិតខ្មែរ។ ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
ការដាក់ឱ្យប្រើប្រាស់សេវាសាធារណៈពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសស្តីពី ការដាក់ឱ្យប្រើប្រាស់សេវាសាធារណៈពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។ ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២០
ពាក្យសុំធ្វើ ឬពន្យារបណ្ណការងាររបស់ជនបរទេស
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងដល់ម្ចាស់អាជីវកម្មដែលប្រើប្រាស់កម្មករនិយោជិតជាជនបរទេស ក៏ដូចជាជនបរទេសដែលកំពុងប្រកបរបរនៅកម្ពុជា អោយដាក់ពាក្យសុំធ្វើ ឬពន្យារបណ្ណការងាររបស់ខ្លួនតាមរយៈគេហទំព័រ www.fwcms.mlvt.gov.kh។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០
សេចក្តីបំភ្លឺអំពីរយៈពេលជូនដំណឹងនិងសាហ៊ុយជំងឺចិត្តនៅពេលបញ្ចប់កិច្ចសន្យាការងារដែលមានថិរវេលាមិនកំណត់
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីបំភ្លឺអំពីរយៈពេលជូនដំណឹងនិងសាហ៊ុយជំងឺចិត្តនៅពេលបញ្ចប់កិច្ចសន្យាការងារដែលមានថិរវេលាមិនកំណត់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
ប្រកាសស្តីពីការប្រើប្រាស់កម្មករនិយោជិតបរទេសជាលក្ខណៈពិសេស
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសស្តីពីការប្រើប្រាស់កម្មករនិយោជិតបរទេសជាលក្ខណៈពិសេស។ ប្រកាសនេះអនុញ្ញាតឱ្យម្ចាស់ ឬនាយកសហគ្រាសដែលស្ថិតក្រោមវិសាលភាពនៃមាត្រា១នៃច្បាប់ស្តីពីការងារអោយស្នើសុំពលករបរទេសក្នុងករណីពិសេស។ ប្រកាសនេះក៏បានបញ្ជាក់ផងដែរថាម្ចាស់សហគ្រាស អាចជ្រើសរើសកម្មករនិយោជិតបរទេស ចំនួនច្រើនជាង ១០% នៃចំនួនសរុបកម្មករនិយោជិតកម្ពុជា ប្រសិនបើសហគ្រាសមិនអាចរកបានកម្មករនិយោជិតកម្ពុជាគ្រប់គ្រាន់។ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
