រាជរដ្ឋាភិបាលបានធ្វើវិសោធនកម្មចំនួន១០មាត្រាទៅលើច្បាប់ស្តីពីសហជីពឆ្នាំ២០១៦ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិកម្មករ ធានាសេរីភាពសហជីព និងទាក់ទាញការវិនិយោគ។ ច្បាប់ស្តីពីសហជីព ប្រភព
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
គម្រោងប្រាក់សោធននិវត្តន៍
មូលនិធិជាតិរបបសន្តិសុខសង្គម (NSSF) គ្រោងនឹងបើកគម្រោងសោធននិវត្តន៍នៅចុងឆ្នាំ២០១៧ សម្រាប់អ្នកដែលធ្វើការនៅក្នុងវិស័យឯកជន។ មូលនិធិជាតិរបបសន្តិសុខសង្គមបានសិក្សា និងស្រាវជ្រាវបទប្បញ្ញត្តិ បញ្ហាបច្ចេកទេស និងនិរន្តរភាពនៃហិរញ្ញវត្ថុ។ គម្រោងនេះនឹងធានាចំពោះកម្លាំងពលកម្មអំពីអនាគតរបស់ពួកគេបើទោះបីជាពួកគេកំពុងធ្វើការនៅក្នុងវិស័យឯកជន។ Khmer Time
ជំរុញឱ្យមានការបើកប្រាក់ឈ្នួលរាល់ពីរសប្តាហ៍ម្តង
ដើម្បីអនុវត្តមាត្រាទី១៦នៃច្បាប់ការងារ ក្រសួងកំពុងជំរុញរោងចក្រក្នុងការបើកប្រាក់ឈ្នួលរយៈពេល២សប្តាហ៍ម្តង។ ការធ្វើបែបនេះអាចការពារករណីនៃការរត់គេចរបស់ម្ចាស់រោងចក្រដោយមិនបានបើកប្រាក់ឈ្នួលអោយកម្មករ ដែលជាហេតុនាំអោយមានការតវ៉ាទាមទារប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងទៀតដែលបានបាត់បង់។ Khmer Time
កែលំអការផ្តល់សេវា
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងបង្កើតច្រកចេញចូលតែមួយ និងប្រព័ន្ធអនឡាញ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ដំណើរការនៃការចុះបញ្ជី ក្នុងឆ្នាំ ២០១៦។
សេវាសន្តិសុខសង្គម
ក. បានជួយកម្មករឲ្យទទួលបានការធានារ៉ាប់រងគ្រោះថ្នាក់ការងារ ជាមួយនឹងបេឡាជាតិសន្តិសុខសង្គម។ ភាគទានសមាជិកភាពទទួលបានការឧបត្ថម្ភពីនិយោជក។ ខ. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំគម្រោងធានារ៉ាប់រងថែទាំសុខភាព និងប្រាក់សោធននិវត្តន៍ ក្នុងឆ្នាំ ២០១៦។
ការងារ និងមុខរបរយុវជន
ក. បង្កើតទីភ្នាក់ងារជាតិប្រឹក្សាការងារយុវជន ដែលទទួលខុសត្រូវលើការផ្តល់ព័ត៌មានការងារ ព័ត៌មានទីផ្សារការងារ ផ្តល់ការណែនាំ និងការតម្រង់ទិសទាក់ទងនឹងអាជីព និងរបៀបដាក់ពាក្យសុំធ្វើការងារដល់យុវជន ក៏ដូចជារៀបចំវេទិកាការងារប្រចាំឆ្នាំ។ ទីភ្នាក់ងារនេះក៏រៀបចំវេទិកាអាជីព នៅថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំផងដែរ។ មានមជ្ឈមណ្ឌលការងារយ៉ាងហោចណាស់ ៧ ក្នុងខេត្តចំនួន ៧ ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងបង្កើតមជ្ឈមណ្ឌលការងារយ៉ាងហោចណាស់ឲ្យមួយ ក្នុងខេត្តនីមួយៗ និងក្នុងរាជធានី ទូទាំងប្រទេសកម្ពុជា។ ខ. គោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា ២០១៥-២០១៨៖ គោលនយោបាយជាតិ ដោយប្រើប្រាស់អភិក្រមផ្អែកលើសិទ្ធិ និង យេនឌ័រ។ គោលនយោបាយនេះមានគោលបំណងការពារ និងផ្តល់អំណាចដល់ពលករទេសន្តរប្រវេសន៍ (បច្ចុប្បន្ននេះ មានពលករប្រមាណជា ៧០០០០០ នាក់ កំពុងធ្វើការងារក្នុងប្រទេសថៃ កូរ៉េខាងត្បូង និងម៉ាឡេស៊ី)។ អនុស្សរណៈស្តីពីការយោគយល់គ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃ និងអនុស្សរណៈមួយទៀត ជាមួយប្រទេសម៉ាឡេស៊ី កំពុងរៀបចំបញ្ចប់ ហើយគេរំពឹងថានឹងចុះហត្ថលេខា នៅត្រឹមចុងឆ្នាំ ២០១៥។ Phnom Penh Post, 04 May 2015
កែលំអគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ
ក. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំផែនការយុទ្ធសាស្ត្រមួយ ដើម្បីពិនិត្យតាមដាន និងកែលំអការគ្រប់គ្រងស្ថាប័នរបស់ខ្លួន ក៏ដូចជាទាក់ទាញមនុស្សឲ្យបានកាន់តែច្រើន ឲ្យចុះឈ្មោះទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ខ. បង្កើនតម្លៃឯកតា ដើម្បីបង្កើនគុណភាពនៃការបណ្តុះបណ្តាល។ ស្ថាប័នចំនួន ៣ ក្នុងចំណោមស្ថាប័នចំនួន ៣៩ ដែលត្រូវបានចុះបញ្ជីក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលការបញ្ជាក់ស្តង់ដាអន្តរជាតិ ISO ។ គ. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជូនបេក្ខជនឲ្យចូលរួមក្នុងការប្រកួតប្រជែងកម្រិតអន្តរជាតិ ក្នុងប្រទេសចិន ឬប្រទេសនៅអាស៊ាន ក៏ដូចជាការប្រកួតប្រជែងថ្នាក់ជាតិក្នុងប្រទេស។
កែលំអលក្ខខណ្ឌការងារ
ក. បង្កើនប្រសិទ្ធភាពនៃការងារអធិការកិច្ច តាមរយៈការបង្កើតអង្គភាព “អធិការកិច្ចការងារតែមួយ” ដែលទទួលខុសត្រូវលើការពង្រឹងការអនុវត្តច្បាប់ កែលំអនិងធានាសុខុមាលភាព និងលក្ខខណ្ឌការងារ និងការពារការរំលោភបំពានពលកម្មកុមារ។ ការបង្កើតអង្គភាពនេះបង្កលក្ខណៈងាយស្រួលដល់ដំណើរការនៃការធ្វើអធិការកិច្ចដោយនាយកដ្ឋានពាក់ព័ន្ធទាំងអស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះធ្វើអធិការកិច្ចនៅក្រុមហ៊ុន/រោងចក្រណាមួយតែម្តងក្នុងពេលតែមួយ។ ខ. ច្បាប់សហជីព៖ សេចក្តីព្រៀងច្បាប់នេះត្រូវបានអនុម័តដោយរដ្ឋសភាកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ និងដោយព្រឹទ្ធសភាកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ និងត្រូវបានចុះហត្ថលេខាជាច្បាប់កាលពីថ្ងៃទី១៧ ខែឩសភា ឆ្នាំ២០១៦។ គ. ប្រាក់ឈ្នួល៖ ប្រាក់ឈ្នួលអប្បរមានៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ត្រូវបានកំណត់ចំនួន១៤៨ដុល្លារ សម្រាប់អ្នកធ្វើការសាកល្បង និង១៥៣ដុល្លារសម្រាប់កម្មករពេញសិទ្ធិ នេះបើយោងតាមប្រកាសលេខ ៤១៤កប/ប្រក ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។ ប្រកាសថ្មីនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៧។ ប្រាក់ឈ្នួលអប្បរមានេះ គឺតម្លើងពីប្រាក់ឈ្នួលអប្បរមាចាស់ចំនួន ១៤០ដុល្លារ។ ឃ. ពលកម្មកុមារ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំគោលនយោបាយជាតិស្តីពីការរំលោភបំពានលើពលកម្មកុមារ។ Phnom Penh Post, 3 February 2015
