បញ្ជីលេខទូរសព្ទអ្នកផ្តល់សេវាទាក់ទងនឹងអំពើហិង្សាក្នុងគ្រួសារ

ក្រសួងកិច្ចការនារី បានចេញបញ្ជីលេខទូរសព្ទអ្នកផ្តល់សេវាទាក់ទងនឹងអំពើហិង្សាក្នុងគ្រួសារ។   ប្រភព​៖ ក្រសួងកិច្ចការនារី

ដាក់បញ្ចូល​បញ្ហា​របស់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា (LGBT) ក្នុង​គោលនយោបាយជាតិ​

នេះជាលើកទីមួយ​ហើយ ដែល​បញ្ហា​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា (LGBT) ត្រូវបាន​ដាក់បញ្ចូល​ក្នុង​នារីរតនៈទី ៤ និងផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​​ NAPVAW ២​។​

ការផ្តល់អំណាច​ដល់​អ្នក​ជំនាញ​វ័យ​ក្មេង

បណ្តាញ​អ្នក​ជំនាញ​វ័យ​ក្មេង ត្រូវ​បាន​បង្កើតឡើងក្នុក្របខ័ណ្ឌ​ក្រសួង​កិច្ចការនារី ដើម្បីផ្តល់​ភាពអំណាចដល់​អ្នកជំនាញ​វ័យ​ក្មេង និង​លើកទឹកចិត្ត​ឲ្យ​ពួកគេ​ធ្វើការងារ​កាន់តែសកម្ម​។ ឥឡូវនេះ ពួកគេ​មាន​តួនាទី​សំខាន់ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង ជាពិសេស ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ អ្នក​នាំពាក្យ​ថ្មីរបស់​ក្រសួង​កិច្ចការនារី ក៏ចេញពី​បណ្តាញ​នេះ​ផង​ដែរ។​

ការ​បញ្រ្ជាប​យេនឌ័រ

ការធ្វើការងារ​ជាមួយនឹង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀត​ជុំវិញ​ការ​បញ្រ្ជាប​យេនឌ័រ។ លទ្ធផលដែល​សម្រេចបាន​តាមរយៈ​ការ​បញ្រ្ជាប​យេនឌ័រ​ថ្នាក់ជាតិ រួមមាន៖ ការ​បញ្ចូល​បញ្ហា​យេនឌ័រ ទៅ​ក្នុង​ការ​អង្កេត​ថ្នាក់ជាតិ​របស់​ក្រសួង​ផែនការ (ការ​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា ជំរឿន​កសិកម្ម ការអង្កេត​សេដ្ឋកិច្ច ការ​អង្កេត​សង្គម-សេដ្ឋកិច្ច), បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​យេនឌ័រ និង​ទេសន្តរប្រវេសន៍​ការងារ ដោយ​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ការកំណត់​កូតាពី ២០ ទៅ ៥០ ភាគរយ សម្រាប់​ស្ត្រីក្នុង​ការ​ប្រលង​ជ្រើសរើស​មន្ត្រីរាជការថ្មី ដែល​រៀបចំ​ដោយ​ក្រសួងមុខងារសាធារណៈការផ្តល់​អាហារូបករណ៍ និង​សាងសង់​អន្តេវាសិកដ្ឋានសម្រាប់​សិស្សស្រី ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ។ល។ ដោយសហការជាមួយនឹង​ក្រសួងពាក់ព័ន្ធ​ផ្សេង​ទៀត ។ល។ ដោយ​សហការជាមួយ​ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀត ក្រសួង​កិច្ចការនារី​ក៏បាន​ចាត់វិធានការដើម្បី​បញ្ជ្រាប​យេនឌ័រទៅ​ក្នុង​គោនយោបាយ ច្បាប់​ លិខិតបទដ្ឋាន​គតិយុត្តិ និង​កម្មវិធី​នានា​ផងដែរ។​

ការផ្សព្វផ្សាយ អនុសញ្ញា CEDAW និង​​ច្បាប់​កម្ពុជា​ដែល​ពាក់​ព័ន្ធ

ការ​ផ្សព្វផ្សាយ​ធ្វើឡើង​យ៉ាង​ទូលំទូលាយ នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោមជាតិ តាមរយៈ​សិក្ខាសាលា វគ្គ​បណ្តុះបណ្តាល កិច្ចប្រជុំ វេទិកា​នានា គម្រោង និង​កម្មវិធី​ ដោយ​មាន​មនុស្ស​ចូលរួម​សរុប ១,៣ លាន​នាក់។ ការងារ​ផ្សព្វផ្សាយ​នេះត្រូវបាន​ធ្វើឡើង តាម​វិទ្យុ ទូរទស្សន៍ គេហទំព័រ ព្រឹត្តបត្រ​សារព័ត៌មាន សៀវភៅ​កំណត់ហេតុ​ខិតប័ណ្ណ និង​ទស្សនាវដ្តី។​

គោលការណ៍​ណែនាំ​ស្តីពីការការពារ​ផ្នែក​ច្បាប់​ចំពោះ​សិទ្ធិ​របស់​ស្ត្រី និង​កុមារ

គោលការណ៍​ណែនាំ​នេះ​ត្រូវ​ប្រើប្រាស់​ដោយ​ភ្នាក់ងារ​នគរបាល​យុត្តិធម៌​ របស់​ក្រសួង​កិច្ចការនារី ក៏ដូចជា ​អ្នក​ផ្តល់សេវា​រដ្ឋ និងឯកជនដែល​ជួយដល់​ស្ត្រី​ដែល​រងគ្រោះ ដោយសារ​អំពើ​ហិង្សា​។​ The Cambodia Daily, 13 June 2014

ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​សមភាព​យេនឌ័រ និង​ការ​ផ្តល់អំណាចដល់​ស្ត្រី ២០១៤-២០១៨ (នារីរតនៈ IV)

ផែនការ​នេះ​គឺជា​ក្របខ័ណ្ឌ​គ្រប់ជ្រុងជ្រោយ​មួយ សម្រាប់​ពង្រឹង​សមត្ថភាព​ស្ថាប័ន ក៏ដូចជា​កំណត់ពី​វិធានការ​ជាក់លាក់ ដើម្បី​លើក​កម្ពស់​សមភាព​យេនឌ័រ ក្នុង​កម្មវិធី​ចំនួន​ ៦៖ ការ​ផ្តល់អំណាចផ្នែក​​សេដ្ឋកិច្ច អប់រំ សុខភាព កិច្ចការពារ​ផ្លូវច្បាប់ ការ​ធ្វើសេចក្តី​សម្រេចចិត្ត និង​នយោបាយ និង​ការ​ប្រែប្រួល​អាកាសធាតុ។​

ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី ២០១៤-២០១៨ (NAPVAW២)

ផែនការ​សកម្មភាពជាតិនេះ​ មាន​គោលបំណង​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង និង​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ។ ផែនការ​សកម្មភាពជាតិនេះ​ដាក់ចេញ​យុទ្ធសាស្ត្រ ដើម្បី​កាត់បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី ដែល​កំពុង​រារាំង​ស្ត្រី​មិន​ឲ្យ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សង្គម។ ផែនការ​នេះ​គឺជា​ក្របខ័ណ្ឌ​ច្បាប់ ដើម្បី​ការពារ​ជនរងគ្រោះ និង​លើក​កម្ពស់​សមភាព​យេនឌ័រ ក្នុង​សង្គម។​ ផែនការ​នេះ​ដាក់បញ្ចូល​ការ​ទប់ស្កាត់​បឋម កិច្ចការពារ​ផ្លូវច្បាប់ សេវាពហុវិស័យ ការកសាង​សមត្ថភាព និង​ការ​វាយ​តម្លៃ​លើ​ផលប៉ះពាល់។​ ផែនការ​នេះ​ក៏មាន​ដាក់បញ្ចូល​ប្រព័ន្ធ​ពិនិត្យ​តាមដាន និង​វាយតម្លៃ ដើម្បី​ពិនិត្យ​តាមដាន​វឌ្ឍនភាព​នៃ​ផែនការ​ជាតិ​នេះ​ផងដែរ។​